ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ កញ្ញា វ៉ាន់ នីឡា ដែលជាតារាកំប្លែងស្រីវ័យក្មេង ប្រចាំក្រុមកំប្លែងរបស់នាយ ពាក់ មី។ តារាស្រីរូបនេះ មានទេពកោសល្យសិល្បៈតាំងពី កុមារភាពមកម្ល៉េះ ដែលគេតែងឃើញវត្តមានរបស់នាង នៅលើកញ្ចក់ទូរទស្សន៏ ក្នុងកម្មវិធីកំប្លែងជាប្រចាំ។

មួយវិញទៀត សព្វថ្ងៃនេះ គេសង្កេតឃើញថា ក្រៅពីអាជីពជា តារាកំប្លែង នីឡា ក៏មានជំនាញ ខាងផ្នែកកាត់សក់​ តាមរោងការនានាផងដែរ ដែលអាចឲ្យតារារូបនេះ រកចំណូលបានយ៉ាងច្រើន និងមានជីវភាពឡូយឆាយ ជាលំដាប់។

មួយរយៈចុងក្រោយនេះ មហាជនជាច្រើនបានកត់សម្គាល់ ចំពោះរូបសម្រស់ដ៏ស្រស់ស្អាត របស់នីឡា​ យ៉ាងខ្លាំង​ ដោយគេឃើញថា នាងហាក់បីដូចជា មានមុខមាត់ស្អាតប្លែក និងមានរាងកាយដ៏ គួរឲ្យទាក់ទាញ ព្រមទាំងសាច់ឈាមស្រស់ថ្លា ជាងពេលដែលនាងចូលសិល្បៈដំបូងៗ។

រាល់រូបភាពដែល តារាស្រីវ័យក្មេងរូបនេះ បានបង្ហោះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមិត្តៗយុវវ័យ សរសើរមិនដាច់ពីមាត់ ពីសម្រស់ដែលប្រែប្រួលខ្លាំងរបស់នាង។ ម៉្យាងទៀត នីឡា​ ធ្វើឲ្យហ្វេនៗ មានការគាំទ្រយ៉ាងខ្លាំង ទៅលើស្ទាយ៏តុបតែងខ្លួន ដ៏ពេញនិយមរបស់នាងទឿតផង៕

ចង់ជ្រាបកាន់តែច្បាស់ ថាសម្រស់របស់តារាកំប្លែង នីឡា មានភាពប្រែប្រួលបែបណា ទស្សនារូបភាពខាងក្រោម៖​

តារាកំប្លែង នីឡា កាលពីមុន
តារាកំប្លែង នីឡា កាលពីមុន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា​ បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន
តារាកំប្លែង នីឡា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា