ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក Nadech បានរៀបចំការប្រគំតន្រ្តីផ្ទាល់ខ្លួន ដែលមានឈ្មោះថា «The Real Nadech Concert »។

យ៉ាងណាមិញ សម្រាប់ការសម្ដែងConcert កាលពីយប់មិញនេះ គឺសង្កេតឃើញថាបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ហើយជាពិសេស អ្វីដែលរឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺតារាសម្ដែងប្រុស លោក Nadech និងតារាសម្ដែងស្រី កញ្ញា Yaya បានដឹកដៃគ្នាបង្ហាញក្បាច់រាំញាក់សាច់តែម្ដង ដោយបណ្ដាឲ្យមហាជនដែលជាអ្នកគាំទ្រ មើលការសម្ដែងរបស់អ្នកទាំងពីរ សឹងមិនហ៊ានដាក់ភ្នែកឡើយ។

គួររម្លឹកផងដែរថា សម្រាប់ការប្រគំតន្ត្រីរបស់តារាសម្ដែងប្រុស លោក Nadech នេះដែរ ក៏បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង២០ ខែឧសភា ឆ្នាំ២០១៩ ហើយសម្រាប់ Concert មួយនេះ ក៏មានការចូលរួមសម្ដែងពីតារាផ្សេងៗជាច្រើនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Nadech និងYaya
Nadech និងYaya
Nadech និងYaya
Nadech និងYaya
Nadech និងYaya
Nadech និងYaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]