អង់គ្លេស៖ ក្រោយជោគជ័យយ៉ាងសម្បើមជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep Guardiola ក្លិបបាល់ទាត់ Manchester City កំពុងតែពិចារណារៀបចំផ្តល់នូវកិច្ចសន្យាថ្មីដ៏ធំមួយ ដើម្បីរក្សាទុកអ្នកចាត់ការរូបនេះឱ្យនៅដឹកនាំក្លិបជាបន្ត។ Man City បានរៀបចំនូវកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំសម្រាប់លោក Pep ខណៈដែលកិច្ចសន្យាថ្មីនឹងផ្តល់ឱ្យអ្នកចាត់ការរូបនេះនូវទឹកប្រាក់ចំនួន ១០០លានផោន ប្រសិនបើលោកយល់ព្រមទទួលយកសំណើរ និងចុះហត្ថលេខាជាមួយក្លិប Man City។

លោក Pep Guardiola

គ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះកំពុងតែបង្ហាញថា លោកកំពុងតែស្ថិតនៅក្នុងកម្រិតជាគ្រូបង្វឹកល្អបំផុតមួយរូប បន្ទាប់ពីលោកទើបតែដឹកនាំក្រុម Man City ឈ្នះពានធំៗបីនៅអង់គ្លេសនារដូវកាលនេះ។ បើយោងតាមប្រភពពី The Sun បានឱ្យដឹងថា លោក Pep នៅសល់កិច្ចសន្យាជាមួយ Man City ចំនួន ២ឆ្នាំទៀត ប៉ុន្តែក្លិបបានព្យាយាមចរចាជាមួយអ្នកចាត់ការរូបនេះ ដើម្បីបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំជាបន្ត រួមនឹងលក្ខខណ្ឌបន្តកិច្ចសន្យាបន្ថែមលើ ៥ឆ្នាំនេះ។ Pep Guardiola ក៏ធ្លាប់និយាយថា៖ “ខ្ញុំនឹងនៅទីនេះបន្តទៀត ប្រសិនបើក្លិបនៅតែត្រូវការរូបខ្ញុំ។ ខ្ញុំពេញចិត្តនឹងនៅទីនេះ (Man City) ហើយខ្ញុំគ្មានបំណងក្នុងការចាកចេញឡើយ”៕

លោក Pep Guardiola
លោក Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]