ថៃ៖ ប្រិយមិត្តប្រាកដជាស្គាល់គូស្នេហ៍តារាសម្តែងស្រីChippy Sirin និងអ្នកប្រដាល់ល្បីឈ្មោះលោកAntoine Pinto ដែលតែងតែបង្ហាញភាពផ្អែមល្ហែមទៅកាន់គ្នាទៅវិញទៅមក នៅលើបណ្តាញសង្គមជាញឹកញាប់ និងធ្វើឲ្យអ្នកអត់គូលួចច្រណែនមិនតិច។

ប៉ុន្តែមួយរយៈក្រោយនេះ សង្កេតឃើញថាទំនាក់ទំនងពួកគេទាំងពីរដូចជាប្លែក និងមិនសូវឃើញបង្អួតភាពផ្អែមល្ហែមដូចមុនឡើយ ធ្វើឲ្យអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះពួកគេទាំងពីរថែមទាំងបាន Unfollowគ្នាពីក្នុងអ៊ីនស្តារក្រាមទៀតផង។

ជាមួយគ្នានេះដែរ Chippy បានផុសរូបមួយសន្លឹកភ្ជាប់ជាមួយប្រយោគចម្លែកខ្លីមូយថា «បើអ្នកចង់បានយកទៅ ខ្ញុំមិនទុកសម្រាមនៅក្នុងផ្ទះឲ្យមានក្លិនស្អុយទេ»។

យ៉ាងណាមិញ ចំពើរឿងនេះនៅមិនទាន់បានអ្នកណាអាចសន្និដ្ឋានបានទេថា ទំនាក់ទំនងស្នេហា៥ឆ្នាំរបស់ពួកគេត្រូវបានបញ្ចប់ឬក៏យ៉ាងណា ព្រោះមកទល់ពេលនេះនៅមិនទាន់មានភាគីខាងណាចេញមកបកស្រាយឲ្យច្បាស់នោះទេ៕

Chippy និង Antoine
Chippy និង Antoine
Chippy និង Antoine
Chippy និង Antoine
រូបភាពនិងប្រយោគដែល Chippyបានផុស
រូបភាពបង្ហាញថាពួកគេទាំងពីរបាន Unfollow គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]