ចិន៖ ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់រស់នៅក្នុងទីក្រុងណាននីង បានបង្កើតស្នួហាលខោអាវឆ្លាតវៃមួយ បន្ទាប់ពីម្តាយបានស្តីឱ្យគេថាមិនសាខោអាវនៅពេលមេឃភ្លៀង គិតតែវក់ហ្គេមខ្លាំងពេក។

ខឹងចិត្តនឹងម្ដាយស្តីឱ្យខ្លាំងពេក រូបគេក៏បែកគំនិតបង្កើតស្នាដៃដ៏អស្ចារ្យនេះយកតែម្តង។ ក្មេងប្រុសរូបនេះបាននិយាយថា៖

«នៅពេលខ្ញុំនៅផ្ទះម្នាក់ឯង ម៉ាក់ខ្ញុំបានប្រាប់ខ្ញុំថាឱ្យសាខោអាវទុក តែខ្ញុំសប្បាយលេងហ្គេមខ្លាំងពេក ហើយក៏ភ្លេចគិតថាមេឃកំពុងតែភ្លៀងនៅក្រៅ។ ម៉ាក់ខ្ញុំមកផ្ទះវិញ ឃើញខោអាវសើមអស់ អីចឹងគាត់ក៏ស្តីឱ្យខ្ញុំហ្មង។»

ជាមួយនឹងការជួយពីប៉ានិងលោកគ្រូរបស់គេ នៅទីបំផុតក្មេងប្រុសរូបនេះក៏បានបង្កើតស្នួហាលខោអាវដ៏ឆ្លាតវៃមួយដែលអាចចាប់យក និងដឹងអាកាសធាតុបានដោយស័្វយប្រវត្តិ។

ប៉ានិងក្មេងប្រុសពូកែរូបនេះ

ស្នួហាលខោអាវពិសេសនេះ បំពាក់មកជាមួយនឹងសេនស័រខាងក្នុង ដែលមានសមត្ថភាពអាចដឹងថាខាងក្រៅមេឃកំពុងតែភ្លៀង ឬមានកំដៅថ្ងៃ។

នៅពេលមេឃភ្លៀង ប្រដាប់ព្យួរខោអាវនេះនឹងថយក្រោយចូលក្នុងដំបូលដោយស្វ័យប្រវត្តិ ហើយវានឹងត្រលប់ទៅខាងក្រៅវិញ នៅពេលមានព្រះអាទិត្យចែងចាំងមក។

លើសពីនេះទៅទៀត ស្នួហាលខោអាវពិសេសនេះ ក៏មានសមត្ថភាពឆ្លាតវៃអាចវាស់វែងកម្រិតភាពសើមរបស់សំលៀកបំពាក់ផងដែរ។

នេះពិតជាការច្នៃប្រឌិតដ៏អស្ចារ្យពិតមែន ដែលធ្វើឱ្យសិស្សថ្នាក់ទី ៦រូបនេះអាចឈ្នះការប្រកួតការច្នៃប្រឌិតសម្រាប់យុវជន ដែលរៀបចំឡើងនៅក្នុងខេត្តក្វាងស៊ី ហើយរូបគេក៏ល្បីខ្លាំងដែរ ដែលគេជឿជាក់ថា ក្មេងប្រុសរូបនេះ ពិតជាមានអនាគតត្រចះត្រចង់ជាក់ជាពុំខាន៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]