ភ្នំពេញ៖ វិស័យកីឡាបាល់ទាត់នៅកម្ពុជា បាននឹងកំពុងឈានឡើងម្តងបន្តិចៗ ទៅកាន់ចំណុចដែលអ្នកគាំទ្រទាំងអស់ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ស្រមៃចង់បាន។ ប៉ុន្តែទន្ទឹមនឹងការឈានទៅមុខ វិស័យនេះគឺពិតជាចង់បាន នឹងត្រូវការជាចាំបាច់នូវការគាំទ្រពីសំណាក់បងប្អូនប្រិយមិត្តទាំងអស់គ្នា។ យ៉ាងណាមិញសព្វថ្ងៃនេះគេសង្កេតឃើញថា រាល់ការប្រកួតធំៗ (Big Match) ប្រចាំសប្តាហ៍នៅលីគកំពូលកម្ពុជា គឺមានការកើនឡើងនូវចំនួនទស្សនិកជនគួរឱ្យកត់សម្គាល់។ ជារួមមក ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យរីកចម្រើនបាននោះ ពិតណាស់គឺត្រូវការកម្លាំងនៃការគាំទ្រពីពុកម៉ែបងប្អូន និងប្រិយមិត្តទាំងអស់គ្នា។

កុំខ្មាសអៀនអី ក្នុងការគាំទ្រវិស័យកីឡាបាល់ទាត់! ទាំងនេះគឺជាក្រុមអ្នកគាំទ្រយ៉ាងសកម្មដែល “ខ្មែរឡូត” កត់សម្គាល់ និងចង់បង្ហាញជូននូវសកម្មភាពដល់បងប្អូនឱ្យបានជ្រាបនាថ្ងៃនេះ។ ចង់ដឹងថា មានអ្នកគាំទ្រក្រុមណាខ្លះ?? តោះ! ទៅទស្សនារូបភាពនៅខាងក្រោមនេះ៖

១. អ្នកគាំទ្រក្លិបបាល់ទាត់បឹងកេត (BK 12) 

អ្នកគាំទ្រក្លិបបាល់ទាត់បឹងកេត (BK 12)
អ្នកគាំទ្រក្លិបបាល់ទាត់បឹងកេត (BK 12)
អ្នកគាំទ្រក្លិបបាល់ទាត់បឹងកេត (BK 12)

២. អ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោន (The Red)

The Red
អ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោន (The Red)
អ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោន (The Red)

៣. អ្នកគាំទ្រក្លិបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង

អ្នកគាំទ្រក្លិបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង
អ្នកគាំទ្រក្លិបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង

៤. អ្នកគាំទ្រក្លិបបាល់ទាត់វិសាខា ឬ Ultras Visakha

អ្នកគាំទ្រក្លិបបាល់ទាត់វិសាខា ឬ Ultras Visakha
អ្នកគាំទ្រក្លិបបាល់ទាត់វិសាខា ឬ Ultras Visakha

៥. អ្នកគាំទ្រក្លិបបាល់ទាត់ក្រសួងការពារជាតិ (Ultras Army)

អ្នកគាំទ្រក្លិបបាល់ទាត់ក្រសួងការពារជាតិ (Ultras Army)
អ្នកគាំទ្រក្លិបបាល់ទាត់ក្រសួងការពារជាតិ (Ultras Army)

៦. អ្នកគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គើរ (Tiger Army)

អ្នកគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គើរ (Tiger Army)
អ្នកគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គើរ (Tiger Army)
អ្នកគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គើរ (Tiger Army)

៧. អ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើល 

អ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើល
អ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើល

៨​. អ្នកគាំទ្រក្លិបបាល់ទាត់សូទីឡូអង្គរ (Ultras Siemreap)

ក្រុម Ultras Siemreap
ក្រុម Ultras Siemreap
ក្រុម Ultras Siemreap

ក្រៅពីនេះ បងប្អូនប្រិយមិត្តទាំងអស់ ក៏អាចអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាកីឡដ្ឋាននានារៀងរាល់សប្តាហ៍បានផងដែរ ខណៈតម្លៃសំបុត្រជាមធ្យម ៤០០០រៀល ទៅ ៥០០០រៀលប៉ុណ្ណោះ។ ដោយឡែកចំពោះកាលវិភាគ និងទីតាំងប្រកួត នឹងមានបង្ហោះនៅលើហ្វេសប៊ុក គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ផងដែរ។ ចូលរួមគាំទ្រលីគកំពូលកម្ពុជាយើងទាំងអស់គ្នា! លីគខ្លាំង! ជម្រើសជាតិខ្លាំង!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]