កាតាឡាន់-អេស្ប៉ាញ៖ ពានរង្វាន់ The Creu de Sant Jordi Award ឬ The Saint George’s Cross Award ត្រូវបានប្រគល់ជូនបុគ្គល ២៨រូប និងស្ថាប័នចំនួន ១៥ នៅក្នុងទីក្រុង Barcelona នាឆ្នាំនេះ។ ក្នុងនោះដែរ កីឡាករ Lionel Messi ក៏ត្រូវបានផ្តល់កិត្តិយសជាពិសេសដោយរដ្ឋាភិបាលតំបន់កាតាឡាន់ ក្នុងការទទួលពានរង្វាន់នេះក្នុងឆ្នាំ ២០១៩ ផងដែរ។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ទៅកាន់បុគ្គល និងស្ថាប័នឆ្នើមនៅតំបន់កាតាឡាន់នេះផ្ទាល់។

កីឡាករ Lionel Messi
កីឡាករ Lionel Messi ទទួលពានរង្វាន់កិត្តិយស

លោក Quim Torra ប្រធានាធិបតីតំបន់កាតាឡាន់ បានផ្តល់ពានរង្វាន់នេះទៅកាន់ Messi ក្នុងនាមជាបុគ្គលឆ្នើមមួយរូបទាំងក្នុងវិស័យកីឡាបាល់ទាត់ និងអាកប្បកិរិយានៅក្រៅទីលានផងដែរ។ Lionel Messi ត្រូវបានផ្តល់កិត្តិយសជា “កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត (Greatest footballer of all time)” ដែលមានគុណសម្បត្តិល្អក្នុងសង្គមជាច្រើនដូចជា ភាពស្មោះត្រង់ ការអប់រំ គំនិតច្នៃប្រឌិត និងការគោរពក្នុងការងារជាក្រុម។ ក្រៅពីនេះ Messi ក៏ត្រូវបានកោតសរសើរសម្រាប់មូលនិធិរបស់គេផ្ទាល់ ដែលបានជួយសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺមហារីករបស់កុមារ SJD នៅទីក្រុង Barcelona ផងដែរ។

គួរឱ្យដឹងថា Messi មិនមែនជាកីឡាកររបស់ក្លិប Barcelona ដំបូងឡើយដែលឈ្នះពានរង្វាន់នេះ។ លោក Johan Cruyff ក៏ធ្លាប់ទទួលបានពានរង្វាន់នេះម្តងដែរកាលពីឆ្នាំ ២០០៦៕ 

កីឡាករ Lionel Messi ទទួលពានរង្វាន់កិត្តិយស
កីឡាករ Lionel Messi ទទួលពានរង្វាន់កិត្តិយស
កីឡាករ Lionel Messi ទទួលពានរង្វាន់កិត្តិយស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]