ភ្នំពេញ៖ ក្នុងឱកាសមង្គលការរបស់ កំពូលតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា និងអនាគតស្វាមីនោះ គេឃើញមានការបញ្ចេញ និងចែកចាយរូបភាពធៀបការជាច្រើនសន្លឹករបស់កញ្ញា ដែលកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះមើលទៅសាមញ្ញ ប៉ុន្តែទាក់ទាញ និងថ្លៃថ្នូរ មិនសរសើរមិនបាន។

លោកស្រី ប្រាក់ សុជាតា នាយិកាក្រុមហ៊ុន អឹមភី (MP) ដែលជាអ្នកផលិតធៀបអាពាហ៍ពិពាហ៍របស់កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា៖

«ធៀបការរបស់កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានផលិត និងរចនាដោយស្នាដៃកូនខ្មែរ ដែលមានពណ៌ទឹកមាស ផុសភ្លឺស្អាតតាមបច្ចេកទេស 3D ហើយការរចនាមួយនេះ កំពុងពេញនិយមខ្លំាងក្នុងឆ្នាំ ២០១៩ នេះតែម្តង»។

នាយិកាក្រុមហ៊ុនរូបនេះបានបន្ថែមទៀតថា៖

«ភាពទាក់ទាញខ្លាំងបំផុត គឺការរចនាផ្ទៃផ្នែកខាងមុខនៃធៀប ដោយសារតែការផ្តិតនូវរូបភាពដ៏ស្រស់ស្អាតរបស់អនាគតគូស្វាមីភរិយាក្នុងឈុតបុរាណខ្មែរនៅលើទឹកដីអង្គរ ដែលមានពណ៌បែបធម្មជាតិ ភ្លឺច្បាស់ និងមើលទៅស្រស់ស្អាតត្រជាក់ភ្នែក ហាក់ដូចជារូបភាពផុសឡើង ហើយមានភាពរស់រវើកទៀតផង»។
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា

ជាក់ស្តែងតាមរយៈភាពទាក់ទាញនៃការរចនាធៀបអាពាហ៍ពិពាហ៍របស់កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យការកើនឡើងនូវការកុម្ម៉ង់ផលិតធៀបអាពាហ៍ពិពាហ៍ ក៏ដូចជាធៀបកម្មវិធីផ្សេងៗទៀត ជាបន្តបន្ទាប់ពីសំណាក់អតិថិជនទូទាំងប្រទេស ជាមោទនភាពមួយរបស់ក្រុមហ៊ុនផលិតធៀបខ្មែរម៉ាក អឹមភី (MP) ដែលមានរូបសញ្ញាម្កុដពេជ្រជាសម្គាល់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតធៀប អឹមភី (MP) ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសហគ្រិនកូនខ្មែរ ហើយបច្ចុប្បន្នកំពុងតែផលិតធៀបម៉ាក អឹមភី (MP) ដែលលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សំខាន់ៗចំនួន ៤ គឺ គុណភាពល្អ ភាពទាក់ទាញនៃការរចនា តម្លៃប្រកួតប្រជែង និងសេវាកម្មល្អ ។ 

ដូច្នេះលោកអ្នកដែលមានគម្រោងរៀបចំកម្មវិធីដូចជា អាពាហ៍ពិពាហ៍ ឡើងគេហដ្ឋានថ្មី បង្កក់សេរី និងកម្មវិធីផ្សេងៗទៀត សូមទំនាក់ទំនងគ្រប់សាខា អឹមភី (MP) ទូទាំងប្រទេស ឬតាមរយៈលេខទូរស័ព្ទ 011 544 446 / 010 505 506 ។

ទីតាំងម្កុដពេជ្រ
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា
ការរចនាធៀបការរបស់ ឱក សុគន្ធកញ្ញា
មង្គលការរបស់ ឱក សុគន្ធកញ្ញា
មង្គលការរបស់ ឱក សុគន្ធកញ្ញា
មង្គលការរបស់ ឱក សុគន្ធកញ្ញា

ចង់ដឹងថាហេតុអ្វីបានជាកំពូលតារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា ជ្រើសរើសផលិតធៀបនៅក្រុមហ៊ុន អឹមភី (MP) នេះ?
តោះទស្សនាវីដេអូនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា