កូរ៉េខាងត្បូង ៖ ដោយសារតែធ្លាប់មាន តារាចម្រៀងប្រុសល្បីឈ្មោះ បង្ហាញមុខនារីដែលខ្លួនស្រលាញ់ នៅក្នុងវីដេអូចម្រៀងថ្មីរបស់ខ្លួន ទើបធ្វើឲ្យអ្នកគាំទ្ររបស់ Kyuhyun សមាជិកក្រុម Super Junior កើតការសង្ស័យ ក្រោយពេលដែល Special Video នៅក្នុងបទចម្រៀង Time With You របស់លោកបានបញ្ចេញ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែឧសភា Kyuhyun របស់ក្រុម Super Junior ស្រាប់តែបានបង្ហោះសារ ឆ្លើយតបភ្លាមៗ ទៅកាន់ពាក្យចចាមអារ៉ាម ដែលកំពុងវាយលុកពេញអ៊ីនធើណែត ដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់លោក ជាមួយនឹងមនុស្សស្រីអាថ៌កំបាំង នៅក្នុង Special Video បទ Time With You។

Kyuhyun បានបង្ហោះនៅក្នុង Instagram របស់លោកថា ៖

«តើអ្នកទាំងអស់គ្នាកំពុងស្តាប់បទ Time with You មែនទេ? វាហាក់ដូចជា អ្នកគាំទ្រមួយចំនួន កំពុងតែយល់ច្រឡំលើខ្ញុំហើយ អំពីរឿងនោះ គឺមនុស្សស្រីនៅក្នុង Special Video តាមដែលខ្ញុំដឹង នាងគឺជាតារាម៉ូដែលម្នាក់ ប៉ុន្តែខ្ញុំមិនធ្លាប់ស្និទ្ធស្នាលនឹងនាងឡើយ សូម្បីតែពេលកំពុងថត។ ខ្ញុំកំពុងតែក្រៀមក្រំហើយពេលនេះ ព្រោះវាកន្លងទៅយូរណាស់ហើយ តាំងពីពេលដែលខ្ញុំមានស្នេហា។ ខ្ញុំពិតជាឯការខ្លាំងណាស់ពេលនេះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំកំពុងតែនៅតែម្នាក់ឯង។ ខ្ញុំស្ទើរតែភ្លេចទៅហើយថា តើអារម្មណ៍ដែលចាប់ផ្ដើមទំនាក់ទំនងស្នេហា វាបែបណានោះ។ ខ្ញុំសង្ឃឹមថា អត្ថបទនេះនឹងត្រូវបានបកប្រែ ទៅជាច្រើនភាសា ដូច្នេះហើយអ្នកគាំទ្ររបស់ខ្ញុំ ដែលជាជនបរទេស នឹងមិនយល់ច្រឡំលើខ្ញុំទៀត»។

ពិតជាបានដូចចិត្តមែន មិនយូរប៉ុន្មាន ក្រុមអ្នកគាំទ្រ បានបន្តចែករំលែកដំណឹងនេះ ទៅកាន់អ្នកគាំទ្រដទៃទៀត នៅពាសពេញបណ្ដាញអ៊ីនធើណែតតែម្ដង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kyuhyun
រូបភាព Kyuhyun
រូបភាព Kyuhyun
រូបភាព Kyuhyun
រូបភាព Kyuhyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]