ថៃ៖ បើនិយាយពីខ្សែភាពយន្តថៃ រឿង «និស្ស័យស្នេហ៍អាប» ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាស្គាល់ ព្រោះថារឿងនេះកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។

តួយ៉ាងកាលពីថ្មីៗនេះ ទន្ទឹមនឹងទទួលការគាំទ្រនូវខ្សែភាពយន្តនេះយ៉ាងគំហុក ស្រាប់តែគណនីហ្វេសប៊ុកមួយ បានបង្ហោះពីឈុតក្រៅឆាកនៃសកម្មភាពថតរឿងដ៏ល្បីមួយនេះ ដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ សម្រាប់សកម្មភាពក្រៅឆាកទាំងនោះ បានបង្ហាញឲ្យឃើញថា ក្រុមការងារពិតជាមានបច្ចេកទេសថតគួរឲ្យសរសើរ ជាមួយប្លង់ថត ការរៀបចំកាត់.ត និងការតុបតែងតួ ក៏ដូចជាទីតាំងផងដែរ។

យ៉ាងណាមិញ ក្រោយពីឃើញសកម្មភាពក្រៅឆាកបែបនេះហើយ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរ ពីការខិតខំប្រឹងប្រែរបស់ពួកគេ ព្រោះថាបន្ទាប់ពីរឿងនេះចាក់បញ្ចាំង ពិតជាទាក់ទាញ និងទទួលការគាំទ្រខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]