កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ គឺជាថ្ងៃដែល Taecyeon សមាជិកក្រុមចម្រៀង 2PM ត្រូវបានរំសាយចេញពីយោធា ដោយសារតែភារកិច្ចរបស់លោក ត្រូវបានបញ្ចប់ជាផ្លូវការហើយ។

អ្នកគាំទ្រជាច្រើន បានមកជួបជុំគ្នានៅក្នុងខេត្ត Gyeonggi ដើម្បីធ្វើការអបអរចំពោះ Taecyeon។ ភ្លាមៗនោះលោកបានបញ្ចេញអារម្មណ៍ពិត ទៅកាន់អ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនថា លោកពិតជាព្រួយបារម្ភយ៉ាងខ្លាំង រហូតគេងមិនលក់ទេ កាលពីយប់មិញ ដោយសារតែភ័យ ព្រោះលោកមិនបាននៅមុខកាមេរ៉ាយូរហើយ។

Taecyeon បានបង្ហាញការដឹងគុណ ចំពោះអ្នកគាំទ្រដែលតាំងតែយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់លោក ហើយរង់ចាំលោករហូតមកដល់ពេលនេះ។ លោកថែមទាំងបានសន្យាទៀតថា នឹងត្រលប់មក ជាមួយនឹងអ្វីដែលថ្មី ហើយប្លែក ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ សាជាថ្មីម្ដងទៀត។

Taecyeon បានបន្ថែមថា លោកពិតជាចង់ជួប សមាជិកក្រុម 2PM ខ្លាំងបំផុត ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលសមាជិក ២នាក់ទៀត កំពុងតែបំពេញភារកិច្ចនៅឡើយ។ យ៉ាងណាមិញ Taecyeon ក៏មិនភ្លេចថ្លែងអំណរគុណទៅកាន់ ក្រុមចម្រៀង TWICE ដែលជាក្រុមចម្រៀងស្រីដែលលោក នឹកដល់ខ្លាំងបំផុត។ ទោះបីជាពួកគេមិនបានមកចូលរួម ស្វាគមន៍លោកដោយផ្ទាល់ ប៉ុន្តែ TWICE ក៏បានផ្ញើវីដេអូមកអបអរលោក តាំងពីព្រឹកព្រលឹមផងដែរ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Taecyeon
រូបភាព Taecyeon
រូបភាព Taecyeon
រូបភាព Taecyeon
រូបភាព Taecyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]