កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ តារាចម្រៀងស្រីទោលសម្លេងធ្ងន់ Ailee ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីជជែកកម្សាន្តរបស់កូរ៉េ «Video Star»។ ហើយក្នុងនោះផងដែរ នាងក៏បាននិយាយទម្លាយពីរឿងស្នេហាចាស់ ដ៏សែនឈឺចាប់របស់នាង ដោយត្រូវបានសង្សារក្បត់ចិត្តនៅចំពោះមុខ ដែលធ្វើឲ្យពិធិករ ក៏ដូចជាតារាកិត្តិយសដទៃទៀតភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង។

យ៉ាងណាមិញ ក្នុងនោះតារាស្រី Ailee បានទម្លាយពីហេតុការណ៍កាលនោះ ដោយបាននិយាយថា កាលនោះនាងមានគម្រោងSurprise ក្នុងថ្ងៃខួបកំណើតមិត្តប្រុសរបស់នាង ដោយនាងបានប្រាប់មិត្តប្រុសរបស់នាងថា នាងមិនបានទៅចូលរួមពិធី​ជប់លៀងខួបកំណើតរបស់គេបានទេ ដោយសារតែរវល់ការងារ ប៉ុន្តែតាមពិតទៅនាងកំពុងតែនៅតាមផ្លូវកំពុងទៅកម្មវិធីនោះ។

តារាចម្រៀងទោលស្រី Ailee នៅក្នុងកម្មវិធី «Video Star»

នាងបន្តទៀតថា នៅពេលដែលនាងទៅដល់កម្មវិធីនោះ ក៏ឃើញថាមានមនុស្សចូលរួមជាច្រើន កំពុងតែនាំគ្នាឈររោមគ្នានិងស្រែកហ៊ោ ហើយក៏បំបែកចេញពីគ្នាវិញដូចជាហ្វូងកន្លាតដូច្នោះដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងស្រឡាំងកាំង មិននឹកស្មានដល់នោះគឺ នាងឃើញមិត្តប្រុសជាទីស្រលាញ់របស់នាង កំពុងតែស្ទាបអង្អែលរាងកាយជាមួយនឹងស្រីផ្សេង ដែលធ្វើឲ្យនាងគាំងនិយាយអ្វីមិនចេញតែម្តង។

ហើយមិត្តប្រុសរបស់នាង ក៏បានព្យាយាមបកស្រាយថា គ្រាន់តែរឿងយល់ច្រឡំតែប៉ុណ្ណោះ ទាំងដែលការពិតទៅ នាងបានឃើញអ្វីគ្រប់យ៉ាងរួចអស់ទៅហើយ នាងក៏បានត្រឡប់ទៅផ្ទះវិញទាំងយំ ថែមទាំងថ្ងៃនោះមានភ្លៀងធ្លាក់ថែមទៀតផង។

Ailee ក៏បានពន្យល់បន្ថែមទៀតដែរថា ដោយសារតែ វាជាបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង ទើបនាងមានអារម្មណ៍ថាសោកស្តាយ ចំពោះមិត្តប្រុសថ្មីរបស់នាង ដែលនាងមិនអាចផ្តល់អ្វីដែលល្អបំផុតសម្រាប់គេបាន ដោយសារតែនាងនៅតែចងចាំពីមនុស្សម្នាក់នោះ។

ដោយហេតុនេះហើយ នៅក្នុងឆ្នាំ២០១៦ នាងក៏បានសរសេរ និងបញ្ចេញបទចម្រៀងមួយបទចំណងជើងថា «If You» តែម្តង៕ 

តារាចម្រៀងទោលស្រី Ailee នៅក្នុងកម្មវិធី «Video Star»
តារាចម្រៀងទោលស្រី Ailee នៅក្នុងកម្មវិធី «Video Star»
តារាចម្រៀងទោលស្រី Ailee នៅក្នុងកម្មវិធី «Video Star»
តារាចម្រៀងទោលស្រី Ailee នៅក្នុងកម្មវិធី «Video Star»
តារាចម្រៀងទោលស្រី Ailee នៅក្នុងកម្មវិធី «Video Star»
តារាចម្រៀងទោលស្រី Ailee
តារាចម្រៀងទោលស្រី Ailee
តារាចម្រៀងទោលស្រី Ailee
តារាចម្រៀងទោលស្រី Ailee
តារាចម្រៀងទោលស្រី Ailee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]