អង់គ្លេស៖ ក្រោយពីពានរង្វាន់ English Premier League ២០១៨/២០១៩ បានបញ្ចប់ជាផ្លូវការ ក្រុមជើងឯកដែលឈ្នះពាននេះក៏បានរកឃើញដូចគ្នាគឺ Manchester City។ យ៉ាងណាមិញ ក្រៅពីពានរង្វាន់ជើងឯកលីគ ក៏នៅមានពានរង្វាន់ឯកជនជាបន្តបន្ទាប់ដែលបានផ្តល់ជូនទៅកាន់កីឡាករផ្សេងៗផងដែរដូចជា ពានស្បែកជើងមាស (Salah, Mane, Aubameyang), ពានស្រោមដៃមាស (Alisson Becker), កីឡាករល្អបំផុតប្រចាំរដូវកាល (Van Dijk -ល-។ មិនត្រឹមតែប៉ុណ្ណោះ Premier League ក៏ទើបតែបានបង្ហាញពានអ្នកចាត់ការល្អជាងគេប្រចាំរដូវកាល កាលពីពេលម្សិលមិញនេះផងដែរ។

Manchester City ឈ្នះពាន Premier League 2018/2019
បេក្ខភាពអ្នកចាត់ការល្អបំផុតទាំង ៤

ពានរង្វាន់សម្រាប់អ្នកចាត់ការល្អបំផុតនារដូវកាលនេះ បានទៅលើអ្នកចាត់ការរបស់ក្លិប Manchester City គឺលោក Pep Guardiola។ លោក Pep បានយកឈ្នះបេក្ខភាពអ្នកចាត់ការ ៣រូបផ្សេងទៀតរួមមាន Jurgen Klopp (Liverpool), Mauricio Pochettino (Tottenham Hotspur) និង Nuno Espirito Santo (Wolve)។ គួរឱ្យដឹងថា សមិទ្ធផលរបស់លោកដែលលោកសម្រេចបានក្នុងការដឹកនាំក្រុម Manchester City នារដូវកាលនេះមានដូចជា ឈ្នះពានរង្វាន់ EFL Cup និង Premier League ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ Champions League និងត្រៀមដណ្តើម FA Cup នាវគ្គផ្តាច់ព្រ័ត្រទល់នឹង Watford នាថ្ងៃទី ១៨ ខែឧសភាខាងមុខនេះផងដែរ៕

Pep Guardiola ឈ្នះពានអ្នកចាត់ការល្អបំផុត
Pep ជាមូយពាន Premier League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]