កូរ៉េ​ខាងត្បូង៖ ប្រិយមិត្តជាច្រើនប្រាកដ ជាបានស្គាល់ពី DJ Snake ដែលជាតារាចម្រៀងរ៉េបដ៏ល្បី ប្រចាំប្រទេសបារាំងរួចមកហើយ។ មួួយវិញទៀត លោកតែងតែសហការជាមួយតារាចម្រៀង ល្បីៗជាច្រើន ដោយបន្ថែមនូវអ្វីដែលថ្មី ហើយប្លែកចែកដល់អ្នកគាំទ្ររាល់គ្នា តាមរយៈបទភ្លេង និងការច្រៀងរ៉េបផងដែរ។

អ្វីដែលពិសេសនោះគឺ គេបានឃើញវត្តមានរបស់ DJ Snake ស្ថិតក្នុងការប្រគំុតន្រិ្ដី In your Area ជាមួួយក្រុមតារាកូរ៉េដ៏ល្បី Blackpink ព្រមទាំងមានការថតរូបជាមួយគ្នាទៀតផង។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់Blackpink ​មានការសំណូមពរឲ្យ មានការសហការធ្វើបទចម្រៀង រួមគ្នាជាមួយនឹងDJ Snake។

តាមរយៈខមមិនឆ្លើយឆ្លងរវាងតារារ៉េបរូបនេះ និងអ្នកគាំទ្ររបស់លោក ក្នុងគណនីអីុនស្តាក្រាម បានបញ្ជាក់យ៉ាងច្បាស់ថា​ Blackpink នឹងនាំយកនូវចំណីអារម្មណ៏ថ្មីតាមរយៈការច្រៀងចម្រៀងរួមគ្នា ជាមួួយរូបលោកផ្ទាល់តែម្ដង។ 

លើសពីនេះ DJ Snake នឹងមានការប្រគំុតន្ដ្រីមួយ នៅប្រទេសកូរ៉េ ក្នុងពេលឆាប់ៗនេះ​ ដែលជាឱកាសមួួយដ៏ល្អ ដែលអាចជួបចចារជាមួួយ Blackpink បានផងដែរ។​ ជាពិសេស ហ្វេនៗនឹងទន្ទឹងរង់ចាំមើល បទចម្រៀងរួមគ្នា ជាមួួយក្រុមតារាកូរ៉េដ៏ពេញនិយមមួយនេះ ថាមានភាពអស្ចារ្យកម្រិតណា៕

Blackpinkនិង Dj Snake
Blackpink
Blackpink
Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]