អេស្ប៉ាញ៖ ក្លិប Atletico Madrid ជឿជាក់ថា កីឡាករ Antoine Griezmann អាចនឹងចាកចេញទៅចូលរួមជាមួយ Barcelona នាទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ក្រោយពីមានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងអនាគតរបស់កីឡាកររូបនេះ។ 

យោងតាមសារព័ត៌មាន Cadena SER និង Mundo Deportivo បានបង្ហាញថា Griezmann ដែលពីមុនធ្លាប់បានបដិសេធ Barcelona និងអះអាងថានៅបន្តជាមួយ At.Madrid ប៉ុន្តែពេលនេះកីឡាករសញ្ជាតិបារាំងខាងលើ ហាក់មានការរារែកចិត្ត និងមានទំនោរក្នុងការផ្លាស់ប្តូរក្លិបថ្មីមួយនាពេលខាងមុខ។ គេរំពឹងថា កិច្ចជំនួបពិភាក្សាមួយរវាង Griezmann រួមនឹងភ្នាក់ងាររបស់គេ ជាមួយនឹងភាគីក្លិប អាចនឹងត្រូវរៀបចំឡើងនាពេលខាងមុខ ដើម្បីពិភាក្សាពីគម្រោងចាកចេញនេះ។

កីឡាករ​ Antoine Griezmann
កីឡាករ​ Antoine Griezmann

យ៉ាងណាមិញ ការចាកចេញរបស់ Griezmann ទំនងជានឹងអាចទៅរួច ដោយសារតែតម្លៃទិញផ្តាច់កិច្ចសន្យាកីឡាករឈ្នះ World Cup ២០១៨ រូបនេះ ធ្លាក់មកនៅសល់តែ ១២០លានអឺរ៉ូប៉ុណ្ណោញ។ តម្លៃ ១២០លានអឺរ៉ូនេះ អាចជាតម្លៃគួរសមមួយសម្រាប់ Barcelona បើធៀបទៅនឹង Philippe Coutinho (១៤២លានអឺរ៉ូ) និង Ousmane Dembele (១០៥លានអឺរ៉ូ)៕

កីឡាករ Philippe Coutinho
កីឡាករ Ousmane Dembele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]