ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសចាប់រង្វាន់ធំ " មាសសុទ្ធ ២ គីឡូ " ព្រមទាំងមានរង្វាន់មាសកន្លះគីឡូ និងរង្វាន់មាសសុទ្ធជាច្រើនទៀត សរុបជាង២០០តម្លឹងស្មើនឹងទឹកប្រាក់ខ្ទង់៣០ម៉ឺនដុល្លាអាមេរិកសម្រាប់អតិថិជនរបស់ខ្លួនដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងបានធ្វើការផ្សាយផ្ទាល់លើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Mazda និង HGB Group។

ក្នុងកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះអតិថិជន ដែលបានអញ្ជើញមកចូលរួមរហូតដល់១៨០០ នាក់ ព្រមទាំងមានវត្តមានតារាកត្តិយសនាយ « គ្រឿន» ចូលរួមផងដែរ។

រូបភាពតារាកត្តិយសនាយ « គ្រឿន»

ក្នុងឱកាសដ៏អស្ចារ្យនោះម្ចាស់រង្វាន់មាសសុទ្ធ២គីឡូ បានទៅលើអតិថិជនឈ្មោះ ប៊ុន ខាង ដែលជាអ្នកតំណាងក្រុមហ៊ុន LMM Distribution Co.,Ltd ដែលបានជាវរថយន្ត Mazda BT-50។

ដោយឡែកមាសសុទ្ធកន្លះគីឡូបានទៅលើអតិថិជនឈ្មោះ លោក សៀក ម៉ៅ មកពីខេត្ត កំពង់ស្ពឺ ដែលបានជាវរថយន្តMazda ម៉ូដែល Mazda BT-50 សម្រាប់រង្វាន់មាសសុទ្ធ ៥ តម្លឹងបានទៅលើអតិថិជនឈ្មោះ លោក ហៃ ឃៀង មកពីខេត្ត កោះ កុង បានជាវរថយន្ត Mazda ម៉ូដែល Mazda BT-50 Eclipse និងអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ២តម្លឹង ១តម្លឹង ៥ជី ហើយសម្រាប់រង្វាន់មាសសុទ្ធមួយជីគឺបានប្រគល់ជូនអតិថិជនដែលមិនបានទទួលរង្វាន់ធំទាំងអស់។

រូបភាព លោក ហៃ ឃៀង , លោក ប៊ុន ខាង និង លោក សៀក ម៉ៅ

យោងតាមប្រសាសន៍របស់អ្នកស្រី " អ៊ុន កញ្ញា"​ ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន Mazda Cambodia បានអោយដឹងថា៖

ពិតជាអស្ចារ្យត្រឹមតែ៤ខែសោះចំនួនប្រគល់រថយន្តរហូតដល់ទៅ៨៧១គ្រឿង ដែលលើសពីការរំពឹងទុក នេះគឺជាលទ្ធផលដែលសបញ្ជាក់អោយឃើញនូវការគាំទ្រនិងជឿជាក់របស់អតិជនទៅលើរថយន្ត Mazda។ ដូច្នេះហើយថ្ងៃនេះ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានរៀបចំកម្មវិធីជប់លៀងនេះឡើងដើម្បីថ្លែងអំណរគុណនិង អបអរសាទរចំពោះអតិថិជនMazda ៨៧១គ្រឿង ដែលបានក្លាយជាម្ចាស់ រថយន្ត Mazda និងដើម្បីផ្តល់នូវភាពសប្បាយរីករាយ ដូចជាការជួបជុំរីករាយបង្កើតមិត្តភាពនិងទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានិងគ្នា។ "

ព័ត៌មានលំអិតសូមទំនាក់ទំនង៖

Mazda Cambodia (សាខា ព្រះមុនីវង្ស) # 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ - កម្ពុជា ទូរស័ព្ទ: (+855) 95 999 599

Mazda Cambodia (សាខា ពោធិ៍ចិនតុង) # 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - កម្ពុជា ទូរស័ព្ទ: (+855) 95 999 699   

រូបភាពអតិថិជនឈ្នះរង្វាន់ និងអ្នកស្រី " អ៊ុន កញ្ញា"​ ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន Mazda Cambodia
រូបភាពអតិថិជនឈ្នះរង្វាន់ និងអ្នកស្រី " អ៊ុន កញ្ញា"​ ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន Mazda Cambodia
រង្វាន់មាសសុទ្ធ
រង្វាន់មាសសុទ្ធ
រូបភាពក្រុមការងាររបស់ក្រុមហ៊ុន Mazda Cambodia
រូបភាពអតិថិជនចូលរួមក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]