កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ កាសពាក់ត្រចៀក គឺជាឧបករណ៍ដែលចាំបាច់បំផុត សម្រាប់តារាចម្រៀងគ្រប់រូប។ បើសង្កេតមកមើលបច្ចុប្បន្ន ក្រុមចម្រៀងកូរ៉េជាច្រើន បានប្រើប្រាស់កាសទាំងនេះ ជាមួយនឹងការរចនាម៉ូត ប្លែកៗ និងស្រស់ស្អាត ពោរពេញដោយសិល្ប ថែមទាំងបង្កប់ទៅដោយ អត្ថន័យជាច្រើនផងដែរ។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ ភាគច្រើនវាជាការរចនាម៉ូត ដោយតារាចម្រៀងផ្ទាល់តែម្ដង។

ខាងក្រោមនេះ ជាម៉ូតកាសដែលមើលទៅស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ជាងគេបំផុត៕

ចង់ដឹងថា តើវាមានអត្ថន័យយ៉ាងណានោះ?

សូមទស្សនារូបភាពខាងក្រោម ៖  

១. Minho ក្រុម SHINee

កាសរបស់ Minho ត្រូវបានច្នៃម៉ូតជាថ្មី ជាមួយនឹងអក្សរ Jonghyun – Poet | Artist ដើម្បីជាការឧទ្ទិសដល់ Jonghyun អតីតសមាជិកក្រុម SHINee ដែលបានស្លាប់កាលពីឆ្នាំ ២០១៧។ 

រូបភាព កាសរបស់ Minho

២. Vernon ក្រុម SEVENTEEN

ឪពុក និងម្ដាយរបស់ Vernon គឺជាសិល្បករ។ រូបភាពនៅលើកាស របស់ Vernon គឺជាគំនូររបស់ឪពុកម្ដាយរបស់លោក។ 

រូបភាព កាសរបស់ Vernon
រូបភាព កាសរបស់ Vernon

៣. Yeri ក្រុម Red Velvet

ម្ខាងជា Logo តំណាងឲ្យ REVELUV (ឈ្មោះអ្នកគាំទ្ររបស់ Red Velvet) និងម្ខាងទៀតជារូបផ្កា ដែលអ្នកគាំទ្រគូរឲ្យ Yeri។  

រូបភាព កាសរបស់ Yeri

៤. Momo ក្រុម TWICE

Kanji គឺជាឈ្មោះរបស់ Momo នៅក្នុងភាសាចិន។ 

រូបភាព កាសរបស់ Momo

៥. Jungkook ក្រុម BTS

ម្ខាងជា Logo តំណាងឲ្យ BTS និងម្ខាងជា Logo តំណាងឲ្យ ARMY (ឈ្មោះរបស់អ្នកគាំទ្រ)។ 

រូបភាព កាសរបស់ Jungkook

៦. Kang Daniel

Kang Daniel ទទួលបានអំណោយពី អ្នកគាំទ្រជនជាតិវៀតណាម នៅថ្ងៃខួបកំណើត។ ពួកគេសុំឲ្យ Daniel ជ្រើសរើសការច្នៃម៉ូតរបស់ពួកគេ ហើយលោកក៏បានរើសយក ការច្នៃម៉ូតរបស់ហ្វេន មកធ្វើជាកាស។ 

រូបភាព កាសរបស់ Kang Daniel

៧. Taeyong ក្រុម NCT

នៅលើកាស មានអក្សរតូចៗ សរសេរថា «ជារបស់ NCTzen បានមកដោយ NCTzen សម្រាប់ NCTzen»។ NCTzen ជាឈ្មោះរបស់អ្នកគាំទ្រ NCT។ 

រូបភាព កាសរបស់ Taeyong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]