WARNING: GRAPHIC IMAGES

ថៃ៖ ផ្ទុះកំហឹង និងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ពិសេសអ្នកនិយមលេងបណ្តាញសង្គម ជុំវិញនឹងករណីស្រ្តីជាប្រពន្ធជនជាតិថៃម្នាក់ ត្រូវបានស្វាមីវ័យក្មេងចិត្តខ្មៅ ប្រើហិង្សាវាយដំច្រំធាក់ រហូតទាល់តែធ្លាក់ឈាម និងរលូតកូន យ៉ាងគួរឲ្យសង្វេគបំផុត។

ស្រ្តីរងគ្រោះជាប្រពន្ធមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ មានអាយុ ៣៦ឆ្នាំ ចំណែកឯបុរសជាប្តីមានអាយុប្អូននាងចង់១ខ្សែ (ប្អូន១០ឆ្នាំ ឬអាយុ ២៦ឆ្នាំ)។

ស្រ្តីរងគ្រោះនិងស្វាមី

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីរងគ្រោះធ្លាប់ធ្វើការនៅហាងម៉ាស្សាមួយកន្លែង ហើយក៏ជាកន្លែងមួយដែលនាងបានជួបស្គាល់បុរសជាប្តីនេះ (ម៉ូយធ្លាប់មកម៉ាស្សា)។ នាងពិតជារំភើបសប្បាយចិត្ត នៅពេលដែលនាងអាចស្វែងរកបុរសម្នាក់មកធ្វើជាដៃគូជីវិត រហូតក្រោយមកនាងក៏បានសម្រេចចិត្តលាឈប់ពីការងារ ព្រោះតែរំពឹងថានឹងមានស្វាមីរកស៊ីចិញ្ចឹម ខណៈដែលនាងធ្វើជាស្រ្តីមេផ្ទះ។

ប៉ុន្តែផ្ទុយទៅវិញ ក្រោយចាប់ដៃគ្នាសាងគ្រួសារ នរណាទៅដឹងថា បុរសជាប្តីហេងស៊យ ល្អបានតែដំបូងនេះ ជាមនុស្សកម្ជិល ហើយថែមទាំងគ្មានការងារធ្វើច្បាស់លាស់នោះ? ទីបំផុតស្រ្តីរងគ្រោះជាប្រពន្ធ នាងក៏បានសម្រេចចិត្តត្រលប់ទៅធ្វើការងារដូចដើមវិញ ដើម្បីរកប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ ទាំងដែលនាងកំពុងពពោះកូនក្នុងផ្ទៃថែមទៀត (ប្រភពពុំបញ្ជាក់គត៌ប៉ុន្មានខែនោះទេ)។ ចំណែកប្តីរបស់នាងវិញ មួយថ្ងៃៗគិតតែទាមទារសុំលុយពីប្រពន្ធ ទាំងដែលខ្លួនឯងនៅតែផ្ទះ ហើយថែមទាំងមិនជួយធ្វើការងារអ្វីទាំងអស់។

ស្រ្តីរងគ្រោះ

ប្រភពដដែលបន្តថា ស្រ្តីជាប្រពន្ធបានខិតខំធ្វើការងារ និងសន្សំលុយឲ្យតែប្តី ព្រោះចង់ឲ្យប្តីចេះមានគំនិតរកស៊ី បង្កើតមុខរបរនឹងគេ។ ប៉ុន្តែលទ្ធផលបានត្រឹមតែបង់ខាត និងធ្វើឲ្យនាងខូចចិត្តតែប៉ុណ្ណោះ។ ដូច្នេះហើយទើបបានជាក្រោយៗមក ស្រ្តីជាប្រពន្ធក៏បានបដិសេធលែងឲ្យលុយប្តីហេងស៊យនេះតទៀត រហូតបង្កើតបានជាជម្លោះ ប្រើហិង្សាវាយតប់មកលើនាងជាប្រពន្ធជារឿយៗតែម្តង និងបង្កឲ្យមានស្នាមរបួសជាច្រើនកន្លែងលើខ្លួនប្រាណ។

ស្រ្តីរងគ្រោះ

ទើបតែកាលពីថ្មីៗនេះប៉ុណ្ណោះ ដែលជម្លោះក្នុងគ្រួសារមួយនេះកាន់តែធ្ងន់ធ្ងរ ត្រូវប្តីវ័យក្មេងចិត្តខ្មៅវាយដំច្រំធាក់ ដែលធ្វើឲ្យនាងជាប្រពន្ធមានអារម្មណ៍ថា ឈឺចុកចាប់ក្នុងពោះ រហូតមានធ្លាក់ឈាម និងរលូតកូនក្នុងផ្ទៃថែមទៀតផង។ នាងពិតជាឈឺចាប់ខ្លាំងណាស់ ចំពោះហិង្សាដ៏ព្រៃផ្សៃមួយនេះ។

ក្រោយកើតហេតុ នាងក៏បានថតជារូបភាពនៃទុក្ខឈឺចាប់របស់នាង បង្ហោះចែកចាយនៅលើបណ្តាញសង្គម និងក្រោយមកនាងក៏បានទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលផងដែរ។

បុរសជាប្តី

អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការខឹងសម្បា និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សា រំលោភបំពានផ្លូវកាយ និងផ្លូវចិត្តដ៏ព្រៃផ្សៃមួយនេះ។ ខណៈដែលបច្ចុប្បន្ន ប៉ូលិសក៏កំពុងតែស៊ើបអង្កេតលើករណីនេះ ដើម្បីចាត់វិធានការបន្តទៅតាមផ្លូវច្បាប់ផងដែរ។

គួរឲ្យដឹងផងដែរថា ស្រ្តីរងគ្រោះខាងលើនេះ ពីមុនមកក៏ធ្លាប់មានស្វាមី និងថែមទាំងមានកូន២នាក់ផងដែរ។ ប៉ុន្តែត្រូវបានបែកបាក់ចែកផ្លូវគ្នា ដោយកូនៗរបស់នាងត្រូវបានឪពុកម្តាយក្មេកនាងយកទៅចិញ្ចឹម។ នាងក៏តែងតែទាក់ទងកូនៗជារឿយៗផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ស្រ្តីរងគ្រោះបានរលូតកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]