អង់គ្លេស៖ កីឡាករ Sadio Mane, Pierre-Emerick Aubameyang និង Mohamed Salah បានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាសរួមគ្នា ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី ៣៨ នៃពានរង្វាន់ English Premier League រដូវកាលនេះ។ 

គួរបញ្ជាក់ថា កីឡាករ Salah បាននាំមុខមុនគេទៅហើយសម្រាប់ពានរង្វាន់ស្បែកជើងមាសនេះ ដោយមានគ្រាប់បាល់ ២២គ្រាប់ក្នុងដៃ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍ចុងក្រោយ កីឡាករ Mane និង Aubameyang ដែលមាន ២០គ្រាប់រួចជាស្រេច ក៏រកបានម្នាក់ ២គ្រាប់បន្ថែមទៀត ដោយ Mane ស៊ុតចូល ២គ្រាប់ម្នាក់ឯងទល់នឹង Wolve ខណៈដែល Aubameyang ក៏រកបាន ២គ្រាប់បន្ថែមទៀត ដែលជាការរួមចំណែកឱ្យ Arsenal ឈ្នះ Burnley ៣-១។

លោក Jurgen Klopp
ម្ចាស់ស្បែកជើងមាសទាំង៣

ដោយឡែក លោក Jurgen Klopp បានបង្ហាញភាពភ្ញាក់ផ្អើល និងរីករាយចំពោះកីឡាករទាំង៣នាក់ ដែលបានឈ្នះពានរង្វាន់អ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំរដូវកាល។ លោក Klopp បាននិយាយថា៖ “Aubameyang ក៏ឈ្នះស្បែកជើងមាសដែរ? អីចឹងស្បែកជើងមាសមានដល់ទៅ៣? វាជារឿងល្អណាស់! ព្រោះពួកគេទាំង៣នាក់ គឺជាអតីតកីឡាករ រួមទាំងកីឡាករដែលខ្ញុំកំពុងដឹកនាំនាពេលបច្ចុប្បន្នផងដែរ”!។

គួរបញ្ជាក់ថា Aubameyang ធ្លាប់ជាកីឡាករដែលស្ថិតក្រោមការដឹកនាំរបស់លោក Klopp កាលនៅ Dortmund ដែលពេលនោះ លោកបានចុះកិច្ចសន្យានាំយករូបគេពីក្លិប Saint-Etienne នៅក្នុងឆ្នាំ ២០១៣៕

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah និង Sadio Mane
កីឡាករ Aubameyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]