កូរ៉េខាងត្បូង៖ មកដល់ពេលនេះ គេអាចនិយាយបានថា ក្រុមចម្រៀងកូរ៉េ Kpop នារី BLACKPINK គឺជាស្តេចស្រីក្នុងតន្ត្រី Kpop នៃការបំបែកកំណត់ត្រាយ៉ាងច្រើន នៅក្នុងវិស័យនេះ ចាប់តាំងពីពួកគេបានលេចមុខឡើងជាលើកដំបូងមកម្ល៉េះ។ ហើយពេលនេះ ក្រុម BLACKPINK បានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយក្រុមរបស់ខ្លួន ទទួលបានអ្នកចូលមើលក្នុង MV រហូតដល់ ៨០០ លានដង លើបណ្តាញសង្គមយូធូប ដែលជាចំនួនច្រើនលើសលប់ និងជាក្រុមKpopនារីដំបូងគេបង្អស់ ដែលទទួលបានចំនួនយ៉ាងច្រើនបែបនេះ។

យ៉ាងណាមិញ បទចម្រៀងដែលទទួលបានកំណត់ត្រាថ្មីនោះ មានចំណងជើងថា “Ddu Du Ddu Du” ដែលជាបទផ្ទុះខ្លាំងបំផុត ក្នុងចំណោមបទល្បីៗរបស់ BLACKPINK។ ហើយនេះ គឺជារឿងដ៏អស្ចារ្យបំផុតសម្រាប់ក្រុមនារីដ៏ល្បីមួយនេះ ព្រោះថាពួកគេអាចសម្រេចវាបានត្រឹមតែ ៣២៦ ថ្ងៃតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជារំភើបចិត្តយ៉ាងខ្លាំង ជាមួយកំណត់ត្រាថ្មីមួយនេះ របស់ក្រុម BLACKPINK ហើយពួកគេក៏រំពឹងទុកថា បទ “Ddu Du Ddu Du” នេះ នឹងបំបែកកំណត់ត្រាថ្មី ដែលមានអ្នកចូលមើលរហូតដល់ ១០០០លានក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

BLACKPINK
BLACKPINK
បទ DDDD ទទួលបាន ៩០០លានដង
បទ DDDD ទទួលបាន ៩០០លានដង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]