ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកព្រាប សុវត្ថិ បានដឹកដៃទាំងគ្រួសារទៅក្រៅប្រទេសដើម្បីសម្តែងអស់ពេលជាច្រើនខែមកហើយ ដែលធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជានឹកដល់ពួកគេយ៉ាងខ្លាំង។

ដោយឡែកមួយរយៈពេលនេះឃើញថាតារាហ្វេសប៊ុក ខាងបញ្ចេញវីដេអូកំប្លែងៗនៅលើបណ្តាញសង្គម លោកងួន កែវពេជ្រពិសិដ្ឋ បានធ្លាក់ខ្លួនជាមួយនឹងជំងឺមហារីកជាទម្ងន់ ខណៈមិនមានទាំងថវិកាសម្រាប់ព្យាបាលខ្លួន និងធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។

ដោយសារតែឃើញទុក្ខលំបាកបែបនេះ កូនប្រុសទាំង៣របស់តារាប្រុសលោកព្រាប សុវត្ថិ មិនមើលនឹងភ្នែកនោះទេ លោកបានផ្តល់ជាថវិកាផ្ទាល់ខ្លួនសម្រាប់សម្រាលការព្យាបាលដល់លោកបន្តិចបន្តួច ស្របពេលដែលតារាទាំងនេះ កំពុងតែធ្វើការងារនៅក្រៅប្រទេស។

ទឹកចិត្តដ៏ល្អបែបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ដែលពួកគេមិនមើលនឹងភ្នែកនោះទេ ថែមទាំងជួយជាថវិកាផ្តាំផ្ញើពីក្រៅប្រទេស ដើម្បីជួយដល់តារាប្រុសរូបនេះថែមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ និងកូនៗ
កូនៗព្រាប សុវត្ថិ
កូនៗទាំង៣ព្រាប សុវត្ថិ
កូនៗទាំង៣ព្រាប សុវត្ថិ
ងួន កែវពេជ្រពិសិដ្ឋ
ងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
កូនទាំង៣ ព្រាប សុវត្ថិ បានជួយដល់រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
កូនទាំង៣ ព្រាប សុវត្ថិ បានជួយដល់រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]