កម្សាន្ត៖ ជាការពិត ការរស់នៅក្នុងសង្គមសិល្បៈ ក៏មានពេលវេលាភាគច្រើន ដែលតារាៗ​ ចៃដន្យស្លៀកឈុតជាន់គ្នា ដោយសារតែ ឈុតនោះ មានការពេញនិយមខ្លាំង និងទើបតែចេញថ្មីៗ ដូច្នេះវាមិនចម្លែកនោះទេ​ដែលពួកគេ ត្រូវស្លៀកឈុតដូចគ្នា។

ជាក់ស្តែង បើតាមប្រភពព័ត៌មាន បានបង្ហាញនូវ តារាស្រី៣ដួង ដែលមានអាជីពផ្សេងគ្នា មិនស្ថិតក្នុងប្រភេទតែមួយ តែចៃដន្យពួកគេ  បានស្លៀកឈុតដូចគ្នាបេះដាក់ ជាមួយនឹង រ៉ូបមួយ ដែលជាប្រ៊េន Chanel Resort 2019។ ចំពោះឈុតមួយនោះ វាមើលទៅសាមញ្ញ បែបជាដៃវែង និងខ្លីលើជង្គង់ តែងាកទៅចាប់អារម្មណ៍តម្លៃវិញ ពិតជាមិនធម្មតា ទៅដល់៨ពាន់ដុល្លារឯណោះ ព្រោះជាឈុតទើបតែចេញ និងជាFashionថ្មី។

ក្នុងនោះដែរ តារាចម្រៀងស្រី​ក្នុងក្រុម Blackpink  Rose តារាសម្តែងស្រី នាងMin Hyo Rin  និងតារាម៉ូដែល តារាសម្តែង នាង Coulee Nazha បានស្លៀករ៉ូបមួយនោះ នៅក្នុងកម្មវិធីផ្សេងគ្នា។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ មិនថា តារាស្រីទាំងនេះ ស្លៀកឈុតជាន់គ្នាយ៉ាងណាក៏ដោយ ក៏ពួកគេ ស្លៀកសាកសមដូចគ្នា និងស្រស់ស្អាត លេចធ្លោ ទៅតាមរូបរាង របស់ពួកគេ មិនអាចថា តារាណាមួយ អន់ ឬស្អាតជាងគ្នានោះទេ៕

ចុះប្រិយមិត្ត យល់ថា តារាមួយណា ស្លៀកសមជាងគេ?

តារាចម្រៀងស្រី​ក្នុងក្រុម Blackpink Rose
តារាចម្រៀងស្រី​ក្នុងក្រុម Blackpink Rose
Coulee Nazha
Coulee Nazha
Min Hyo Rin
Min Hyo Rin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]