ប្រសិនបើអ្នកជាមនុស្សដ្រាមម៉ា ចូលចិត្តយំច្រើន ពេលមើលរឿងចប់នោះ វាពិតជាល្អសម្រាប់អ្នកក្នុងការសម្រកគីឡូបានលឿន ហើយនេះគឺជាអ្វីដែលទើបតែរកឃើញថ្មីៗនេះ។

ជាក់ស្តែង យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការយំជាពិសេសយំជាមួយនឹងអារម្មណ៍ក្តុកក្តួល និងរំភើបនោះ វាអាចជួយឱ្យយើងស្រកគីឡូបានលឿន។  

មូលហេតុ គឺដោយសារតែនៅពេលយើងយំពោរពេញទៅដោយអារម្មណ៍ក្តុកក្តួល និងរំភើបនោះ វាធ្វើឱ្យអរម៉ូនយើងប្រែប្រួល និងបង្កើនកម្រិត Cortisol ដែលនេះ គឺជាកត្តាធ្វើឱ្យយើងស្រកគីឡូបានលឿន។ 

រូបតំណាង

មិនត្រឹមតែប៉ុណ្ណោះ ការយំក៏ជួយឱ្យយើងបញ្ចេញជាតិពុលចេញពីរាងកាយផងដែរ។  នេះបើយោងតាមជីវគីមីវិទូលោក William Frey បានលើកឡើង។

នៅក្នុងការសិក្សាថ្មីនេះបានបែងចែកការយំជា៣ប្រភេទ៖

១. ការយំបែបរលីងរលោងទឹកភ្នែក

២. ការយំព្រោះតែមានផ្សែងពុល និងខ្យល់ចូលភ្នែក

៣. ការយំដោយអារម្មណ៍ក្តុកក្តួល និងរំភើប

ដូច្នេះ ការសិក្សានេះក៏បានបញ្ជាក់បន្ថែមទៀតថា មានតែការយំដោយអារម្មណ៍ក្តុកក្តួល និងរំភើបតែប៉ុណ្ណោះ ទើបធ្វើឱ្យយើងស្រកគីឡូបានលឿន។ 

រូបតំណាង

លើសពីនេះទៅទៀត ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ អ្នកវិទ្យាសាស្រ្តក៏បានផ្តល់ជាដំបូន្មានដល់មនុស្សគ្រប់គ្នា ឱ្យយំចាប់ពីចន្លោះម៉ោង ៧យប់ ដល់ម៉ោង ១០យប់ ហើយវាគឺពេលវេលាល្អបំផុតសម្រាប់យំ និងបញ្ចេញជាតិពុលចេញពីខ្លួន។

ដូច្នេះ វាគឺជាដំណឹងល្អសម្រាប់ហ្វេនម៉ាប់ៗ ដែលនិយមដ្រាមម៉ា ចូលចិត្តមើលរឿងកំសត់ អាចយំបានចាប់ពីចម្លោះម៉ោង ៧យប់ ដល់ម៉ោង ១០យប់ ហើយវានឹងជួយឱ្យលោកអ្នកស្រកគីឡូបានលឿន៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]