បន្ទាប់ពីស្រង់ជនរងគ្រោះពីទឹក ត្រូវដាក់គេឲ្យដេកផ្ងារ នៅកន្លែងដែលមានខ្យល់អាកាសល្អ ដោយដាក់ក្បាលឲ្យទាបជាងខ្លួន។ ត្រូវដោះអាវអ្នករងគ្រោះចេញជាបន្ទាន់ បើអ្នករងគ្រោះគ្មានដង្ហើម ត្រូវធ្វើឲ្យគេមានដង្ហើមឡើងវិញ តាមវិធីខាងក្រោម៖

១      វិធីសប់បេះដូង

          ប្រើបាតដៃទាំងពីរសង្កត់ចំកណ្តាលទ្រូងអ្នករងគ្រោះ រួចធ្វើចលនាសប់បេះដូង (មានវីដេអូនៅខាងក្រោម)

២      វិធីបញ្ចូលខ្យល់

          ករណីអ្នករងគ្រោះនៅមិនទាន់មានដង្ហើម គេអាចប្រើវិធីបញ្ចូលខ្យល់។

ការបញ្ចូលខ្យល់តាមមាត់

          ប្រើមាត់យើងផ្លុំខ្យល់ចូលតាមមាត់អ្នករងគ្រោះ ដោយយកដៃខ្ទប់ច្រមុះអ្នករងគ្រោះឲ្យជិត រួចឲ្យគេបញ្ចេញខ្យល់តាមច្រមុះវិញ ដោយយកដៃមកខ្ទប់មាត់អ្នករងគ្រោះ។

ការបញ្ចូលខ្យល់តាមច្រមុះ

          ប្រើមាត់យើងផ្លុំខ្យល់ចូលតាមច្រមុះអ្នករងគ្រោះ ដោយយកដៃខ្ទប់មាត់អ្នករងគ្រោះ រួចឲ្យគេបញ្ចេញខ្យល់តាមមាត់វិញ ដោយយកដៃមកខ្ទប់ច្រមុះអ្នករងគ្រោះ។

សំគាល់៖ ចំពោះវិធីទាំងពីរខាងលើ គេអាចប្រើវិធីសប់បេះដូងតែមួយ ក៏បាន ឬអាចអនុវត្តន៏វិធីទាំងពីរក៏បាន។



ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]