ថៃ៖ ប្រិយមិត្តដែលចាប់អារម្មណ៍ដែរឬទេថា ចាប់តាំងពីចូលសិល្បៈដំបូង រហូតមកដល់ពេលនេះ តារាសម្តែងប្រុស JamesMa តែងតែសម្តែងជាមួយតួឯកស្រីថ្មីៗជានិច្ច។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គ្រប់រឿងដែលលោកបានសម្តែងនូវតែទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់មានអ្នកគាំទ្រខ្លះនិយាយថា «JamesMaជាតារាប្រុសដែលសម្តែងជាមួយអ្នកណាក៏សម» ទៀតផង។  

ជាក់ស្តែង ដោយយោងតាមប្រភពព័ត៌មានក្រៅស្រុកមួយ បានលើកយកតារាស្រីទាំង៨រូបដែលJamesMa ធ្លាប់សម្តែងជាមួយ។ 

ចង់ដឹងថាតារាស្រីទាំង៨ ដែលលោកសម្តែងជាមួយមានអ្នកណាខ្លះ? កុំឲ្យខាតពេលយូរ តោះ!ទៅទស្សនាទាំងអស់គ្នា៖  

១. Mint Chalida

រឿងដែលJamesMa បានសម្តែង នៅពេលចូលសិល្បៈដំបូងគឺរឿង«Suparburoot Jutathep» ដែលសម្តែងជាមួយតារាស្រី Mint Chalida ក្នុងឆ្នាំ២០១៣។ក្រោយមកនៅក្នុងឆ្នាំ២០១៧ ពួកគេទាំងពីរ បានសម្តែងរួមគ្នាម្តងទៀតក្នុងរឿង«Sai Tarn Hua Jai 2017»។  

Mint Chalida

២. Matt Peeranee

JamesMa សម្តែងជាមួយតារាស្រី Matt Peeranee នៅក្នុងរឿង«Ka Badin» ក្នុងឆ្នាំ២០១៥។  

Matt Peeranee

៣. Kimmy Kimberly

JamesMa និង Kimmy សម្តែងជាមួយលើកដំបូងនៅក្នុងរឿង «Piang Chai Kon Nee» នៅក្នុងឆ្នាំ២០១៦។ ប៉ុន្តែក្នុងឆ្នាំ២០១៩នេះ ពួកគេទាំងពីរបានសម្តែងរួមគ្នាម្តងទៀតនៅក្នុងរឿង «Song Sanaeha»។  

Kimmy Kimberly

៤.Diana Flipo

JamesMa សម្តែងជាមួយតារាស្រី Diana Flipo នៅក្នុងរឿង«Chaat Seur Pan Mungkorn» នៅក្នុងឆ្នាំ២០១៨។ 

Diana Flipo

៥. Eun Jung

JamesMa សម្តែងជាមួយតារាស្រីកូរ៉េEun Jungនៅក្នុងរឿង «Mind Memory1.44»។  

Eun Jung

៦. Margie Rasi

JamesMa សម្តែងជាមួយតារាស្រី Margie Rasi នៅក្នុងរឿង «Arkom»ក្នុងឆ្នាំ២០១៧។  

Margie Rasi

៧. Jeena Yeena

JamesMa សម្តែងជាមួយតារាស្រី Jeena នៅក្នុងរឿង «Duang Jai Nai Fai Nhao»ក្នុងឆ្នាំ២០១៨។  

Jeena Yeena

៨. Yaya Urassaya

JamesMa សម្តែងជាមួយតារាស្រី Yaya នៅក្នុងរឿងKlin Kasalong ដែលត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។

Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]