កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ បណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បាននាំគ្នារអ៊ូរទាំត្អូញ ដោយសារតែនឹករឮកដល់ កំពូលតារាចម្រៀងប្រុស G-Dragon មេក្រុម BigBang យ៉ាងខ្លាំង រហូតដល់ថ្នាក់ម្នាក់ៗ បានទាមទារចង់ឲ្យតារាប្រុសរូបនេះ បញ្ចប់ភារកិច្ចហ្វឹកហាត់យោធាឆាប់ៗ និងឆាប់បានវិលត្រឡប់ចូលសិល្បៈជាថ្មីវិញម្តងទៀត ដោយសារតែហេតុផលទាំងអស់នេះផងដែរ។

ជាការពិតណាស់ តាមរយៈការអានសារជាច្រើន ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម បានឲ្យឃើញថា មានអ្នកគាំទ្រជាច្រើន ចង់ឲ្យកំពូលតារាប្រុសរូបនេះ ឆាប់ត្រឡប់មកឈរលើឆាកតន្រ្តីជាថ្មី ដោយពួកគេចង់ឃើញ តារាប្រុសកំពូលហ្វេសស្សិនពូកែលេងម៉ូតសម្លៀកបំពាក់របស់ពួកគេ មកលេងស្ទាយ៍សម្លៀកបំពាក់សម្លាប់ចិត្តអ្នកគាំទ្រម្តងទៀត រីឯអ្នកខ្លះទៀត ក៏ចង់ឃើញGD ពាក់កាសត្រចៀកកំពុងពេញនិយម AirPods ពួកគេពិតជានឹករឮកដល់ការតុបតែងខ្លួនរបស់ GD ជាមួយនឹងរបស់របថ្លៃៗប៊្រេនៗ និងការលេងម៉ូតសក់ប្លែកៗផងដែរ ។ល។

និយាយរួមទៅគឺអ្នកគាំទ្រ ពិតជាមានការនឹករឮកដល់អ្វីៗគ្រប់យ៉ាង របស់Idol សំណព្វចិត្តរបស់ពួកគេ GD រូបនេះតែម្តង។ ហើយពួកគេក៏ចង់តារាចម្រៀងប្រុស រហ័ស្សនាម «King of Fashion» ប្រចាំវិស័យKpopរូបនេះ វិលត្រឡប់មកឈរនៅលើចំណាត់ថ្នាក់លេខ ១ ខាងថ្នាក់Fashion ជាថ្មីប្រចាំKpopជាថ្មីផងដែរ៕ 

តារាចម្រៀងប្រុស G-Dragon កំពុងជាប់កាតព្វកិច្ចហ្វឹកហាត់យោធា
តារាចម្រៀងប្រុស G-Dragon កំពុងជាប់កាតព្វកិច្ចហ្វឹកហាត់យោធា
តារាចម្រៀងប្រុស G-Dragon កំពុងជាប់កាតព្វកិច្ចហ្វឹកហាត់យោធា
តារាចម្រៀងប្រុស G-Dragon កំពុងជាប់កាតព្វកិច្ចហ្វឹកហាត់យោធា
តារាចម្រៀងប្រុស G-Dragon កំពុងជាប់កាតព្វកិច្ចហ្វឹកហាត់យោធា
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon
តារាចម្រៀងប្រុស G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]