ថៃ៖ តារាស្រីល្បីឈ្មោះខាងស្ទាយ៍តុបតែងខ្លូនChompoo Araya ជាតារាស្រីមួយរូបដែលតែងតែតំណាងឲ្យប្រទេសរបស់ខ្លួន ទៅចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកនានា។

ឆ្នាំនេះផងដែរ Chompoo នឹងត្រូវចូលរួមនៅក្នុងកម្មវីធី«Festival de Cannes»លើកទី៧២ ដែរៀបចំឡើងនៅថ្ងៃទី១៤ដល់ថ្ងៃទី២៥ ខែឧសភាខាងមុខនេះ នៅឯប្រទេសបារាំង។គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៧ដែលChompooមានឱកាសចូលរួមនៅក្នុងកម្មវិធីដ៏ធំ និងប្រជុំទៅដោយតារាល្បីៗនេះ។

គួររំលឹកផងដែរថា ប៉ុន្មានសប្តាហ៍កន្លងទៅនេះ Chompoo បានបង្ហាញឈុតដែលត្រៀមស្លៀកនៅក្នុងកម្មវិធីម្តងរួចមកហើយ។ ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែឧសភាម្សិលមិញនេះ នាងក៏បានបង្ហាញឈុតគ្រឿងអលង្ការ ដែលត្រៀមពាក់ក្នុងកម្មវិធីដូចគ្នា។

គ្រឿងអលង្ការទាំងនោះមានដូចជា ក្រវិលពេជ្ររូបបេះដូង និងនាឡិកាពេជ្រ ដែលមានតម្លៃរហូតទៅដល់ជាង៥លានបាត ឬស្មើនឹងជិត១៦ម៉ឺនដុល្លារ។ យើងអាចសង្កេតឃើញថា គ្រឿងអលង្ការទាំងនោះមានភាពប្រណិត និងស្រស់ស្អាតខ្លាំង ពិតជាសាកសមជាមួយកម្មវិធីលំដាប់ពិភពលោកបែបនេះណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
ឈុតគ្រឿងអលង្ការដែលត្រូវពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]