កូរ៉េខាងត្បូង៖ កាលពីមួយរយៈថ្មីៗនេះ តារាចម្រៀងស្រីគួរឲ្យស្រលាញ់ Sana សមាជិកក្រុម Twice បានជួបនូវរឿងអាស្រូវនៅលើបណ្តាញសង្គម ដែលវាបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តនាងជាងខ្លាំង ដោយបណ្តាអ្នកនិយមលេងអ៊ីនធឺណែតកូរ៉េមួយចំនួន បានធ្វើឲ្យរិះគន់ ប្រើនិយាយពាក្យមិនល្អ និងបានរើសអើងពូជសាសន៍ចំពោះនាង ដោយសារតែនាងជាជនជាតិជប៉ុនថែមទៀតផង។

ជាការពិតណាស់ បន្ទាប់ពីមានរឿងនេះកើតឡើង គ្រប់គ្នាបានសង្កេតឃើញថា Sana បានបាត់បង់នូវទំនុកចិត្ត រាល់ពេលដែលនាងឡើងឆាកសម្តែងបទចម្រៀងថ្មីរបស់នាង។ លើសពីនេះ នាងបានប្រែប្រូលលែងមានស្នាមញញឹមដូចពីមុន ហើយភាពគួរស្រលាញ់Cute ក្រមិចក្រមើម ដែលឆក់យកបេះដូងអ្នកគាំទ្រកន្លងមក ក៏បានផ្លាស់ប្តូរមកជាទឹកមុខកើតទុក្ខក្រៀមក្រំទៅវិញផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា មកដល់ពេលនេះ រឿងអាស្រូវអាក្រក់ទាំងប៉ុន្មាននេះ ក៏បានបញ្ចប់ទៅវិញ ហើយបណ្តាអ្នកនិយមលេងអ៊ីនធើណែតកូរ៉េ ក៏បានធ្វើការសុំទោសទៅកាន់ Sana ផងដែរ។

ហើយការបង្ហាញមុខជាថ្មីរបស់ Twice សម្តែងបទចម្រៀងថ្មី«Fancy» នៅក្នុងសប្តាហ៍នេះ គេក៏បានចាប់អារម្មណ៍ឃើញថា Sana នាងក៏បានមានអារម្មណ៍ល្អខ្លះៗមកវិញដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ក៏នាងបានប្រែមកជាស៊ីចស៊ីខ្លាំងលើសពីសព្វមួយដង ដោយការសម្តែងលើកនេះ នាងបានស្លៀកនូវរ៉ូបពណ៌ទឹកក្រូចខើចខ្លីអត់មានដៃ បញ្ចេញសាច់ បង្ហាញរូបរាងយ៉ាងស្រឡូនស៊ិចស៊ីរបស់នាង ទៅកាន់ទស្សនិកជនផងដែរ។

យ៉ាងណាមិញ ការផ្លាស់ប្តូរស្ទាយ៍តែងខ្លួនរបស់ Sana លើកនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ វីដេអូការសម្តែងរបស់នាង មានអ្នកចូលមើលរហូតដល់ជិត២លានដងឯណោះ នៅលើយូធូប ត្រឹមរយៈពេលមិនប៉ុន្មានថ្ងៃ។ ហើយអ្នកគាំទ្រក៏សង្ឃឹមថា Sana នឹងឆាប់ត្រឡប់មកមានស្នាមញញឺមស្រស់ស្រាយជាថ្មីឡើងវិញផងដែរ៕

Sana សមាជិកក្រុម Twice កាលពីមុន
Sana សមាជិកក្រុម Twice កាលពីមុន
Sana សមាជិកក្រុម Twice កាលពីមុន
Sana សមាជិកក្រុម Twice កាលពីមុន
Sana សមាជិកក្រុម Twice បច្ចុប្បន្ន
Sana សមាជិកក្រុម Twice បច្ចុប្បន្ន
Sana សមាជិកក្រុម Twice បច្ចុប្បន្ន
Sana សមាជិកក្រុម Twice បច្ចុប្បន្ន
Sana សមាជិកក្រុម Twice បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]