កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ក្រុមចម្រៀងនារីកំពុងពេញនិយម Twice បានឈ្នះពានចំណាត់ថ្នាក់លេខ១ប្រចាំសប្តាហ៍ ក្នុងកម្មវិធីប្រគុំតន្រ្តី M Countdown ប៉ុន្តែអ្នកគាំទ្របែរជាកត់សម្គាល់ឃើញថា ទឹកមុខរបស់Sana បែរជាប្រែប្រួលមិនដូចសព្វមួយដង ដែលកន្លងមកនាងតែងតែបង្ហាញពី ស្នាមញញឹមយ៉ាងស្រស់ស្រាយ ពោរពេញទៅដោយភាពសប្បាយរីករាយ ប៉ុន្តែលើកនេះ ទឹកមុខនាងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីភាពសោកសៅ និងពោរពេញទៅដោយភាពភ័យខ្លាចទៅវិញ។

ហើយតាមរយៈវីដេអូខាងក្រោមនេះដែរ បានឲ្យឃើញថា សមាជិកមួយរូបទៀតរបស់ Twice គឺ Nayeon បានព្យាមយាមដើរមកលើកទឹកចិត្តដល់ Sana ដែលជួយឲ្យនាងអាចញញឹមបានបន្តិចផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជឿថា ហេតុផលដែល Sana មានទឹកមុខសោកសៅ គ្មានស្នាមញញឹមស្រស់ស្អាតដូចពីមុនបែបនេះ គឺព្រោះតែរឿងអាស្រូវកាលពីថ្មីៗនេះ ដែល Sana ត្រូវបានបណ្តាអ្នកនិយមលេងអ៊ីនធើណែតកូរ៉េផ្ទុះកំហឹង និងធ្វើការវាយប្រហារមកលើរូបនាង បន្ទាប់ពីនាងបានបង្ហោះ ការអបអរសាទរពិធីបុណ្យជាតិមួយរបស់ជប៉ុន ដែលជាប្រទេសកំណើតរបស់នាង នៅលើគណនីអ៊ីនស្តារក្រាម។

ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រសង្ឃឹមថា រឿងអាស្រូវរើសអើងពូជសាសន៍របស់ជនជាតិកូរ៉េនេះ នឹងត្រូវបានបញ្ចប់ទៅវិញឆាប់ៗនេះ ជាពិសេសគឺពួកគេចង់ឃើញ ស្នាមញញឹមដ៏ស្រស់ស្អាតរបស់ Sana កើតមានវិញជាថ្មីឆាប់ៗនេះផងដែរ៕   

ស្នាមញញឹមពីមុនរបស់​ Sana
ស្នាមញញឹមពីមុនរបស់​ Sana
ស្នាមញញឹមពីមុនរបស់​ Sana
ទឹកមុខSana ប្រែជាសោកសៅគ្មានស្នាមញញឹម
ទឹកមុខSana ប្រែជាសោកសៅគ្មានស្នាមញញឹម
ទឹកមុខSana ប្រែជាសោកសៅគ្មានស្នាមញញឹម
ទឹកមុខSana ប្រែជាសោកសៅគ្មានស្នាមញញឹម
ទឹកមុខSana ប្រែជាសោកសៅគ្មានស្នាមញញឹម
ទឹកមុខSana ប្រែជាសោកសៅគ្មានស្នាមញញឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]