ភ្នំពេញ៖ ប្រាសាក់ជាគ្រឹះស្ថានឈរលេខរៀងទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាគ្រឹះស្ថានធំមួយក្នុងចំណោមធនាគារធំទាំង ៥ នៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ៨០ លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជាក្នុងពិធីប្រារព្ធខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងអនុលោមតាមតម្លៃស្នូលរបស់ប្រាសាក់ ក្នុងការគាំទ្រសុខុមាលភាពសង្គម។

ព្រឹត្តិការណ៍ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា និងអបអរខួប ១០០ ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសមាជិកកាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកតំណាងគណៈកម្មការអន្តរជាតិកាកបាទក្រហម។

ខួបទី ១៥៦ របស់កាកបាទក្រហម
ប្រាសាក់បរិច្ចាគ ៨០ លានរៀលជូនកាកបាទក្រហម

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ថា៖ 

«ប្រាសាក់បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម និងស្ថាប័នទាំងមូល។ ស្របទៅនឹងទស្សនៈវិស័យ និងភាពទំនួលខុសត្រូវរបស់ស្ថាប័នទៅនឹងសង្គម ប្រាសាក់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ទិវាអំណានជាតិ ការអប់រំ «ខ្ញុំស្រលាញ់ប្រាក់រៀល» យល់ដឹងពីហិរញ្ញវត្ថុ ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម»។

លោក សាយ សូនី បានបន្ថែមថា៖ 

«ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងការជួយជនរងគ្រោះដោយគ្រោះមហន្តរាយ និងវិបត្តិភ័យផ្សេងៗ ដោយការបរិច្ចាគទឹកប្រាក់តាមរយៈកាកបាទក្រហមកម្ពុជា។ ប្រាសាក់សង្ឃឹមថា ការបរិច្ចាគថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពទូលំទូលាយជួយដល់ជនងាយរងគ្រោះបន្ថែមទៀត»។
គ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានឯកជន និងមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា ហើយកំពុងផ្តល់សេវាហិរញ្ញវត្ថុជាច្រើនរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាធនាគារចល័ត សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស និងម៉ាស៊ីនឆូតកាតនៅទូទាំងប្រទេស។ 

បច្ចុប្បន្ននេះ ការបង់ថ្លៃទឹក បង់ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ឬទៅមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី តាមរយៈសេវាធនាគារចល័ត (Mobile Banking & Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ មិនគិតកម្រៃសេវា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងយើងខ្ញុំតាម ០២៣ ៩៩៩ ៩១១ ឬ ០៨៦ ៩៩៩ ៩១១ ឬ ០៩៦ ៩ ៩៩៩ ៩១១ ឬវេបសាយ www.prasac.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]