ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ និងជាតារាចម្រៀងស្រីប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានប្រកាស កាលពីពេលថ្មីៗនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រស្ទើរពេញផ្ទៃប្រទេស មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ ជិតដល់កៀកថ្ងៃចូលរោងការ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបថត Pre Wedding ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាំងឈុតសម័យ និងបុរាណ។

រូបថត Pre-Wedding ឱក សុគន្ធកញ្ញា

យ៉ាងណាមិញ នៅពីក្រោយភាពស្រស់ស្អាត សម្លៀកបំពាក់ទាំងពីសម័យនេះត្រូវបានរៀបចំឡើងសម្អាងការ ប្រណិតពិធី បូករួមទាំងឈុតក្នុងពិធីមង្គលការផងដែរ ។
បើយើងងាកទៅមើលតម្លៃសម្អាងការ ដែលត្រូវនឹងរៀបចំនៅពេលខាងមុខនេះ ត្រូវចំណាយខ្ទង់ម៉ឺនដុល្លារ ឯណោះ នេះតាមការសម្ភាសន៍ដោយផ្ទាល់ តាមរយៈទួរស័ព្ទកាលពីព្រឹកមិញនេះ ជាមួយនឹង សម្អាងការប្រណិតពិធី ។

រូបថត Pre-Wedding ឱក សុគន្ធកញ្ញា

ក្នុងនោះផងដែរ លោកស្រី ដែលជាម្ចាស់សម្អាងការ បានលើកឡើងថា៖« តម្លៃនេះលោកស្រីមិនទាន់ប្រាកដនោះទេ តែអាចគិតបានថា ខ្ទង់ម៉ឺនដុល្លារ ដោយសារតែសម្លៀកបំពាក់ទាំងអស់ ត្រូវបានកាត់ថ្មីទាំងអស់ (ទាំងពេលព្រឹក ពេលថ្ងៃ និង រ៉ូបពេលរាត្រី)។ ជាពិសេស ឈុតនីមួយៗ ត្រូវបានប៉ាក់ឌិន សម្រិតសម្រាំងយ៉ាងល្អបំផុតសម្រាប់តារាចម្រៀងស្រីរូបនេះ» នេះបើតាមការបកស្រាយរបស់ លោកស្រី ហាងប្រណិតពិធី បានប្រាប់មកខ្មែរឡូតយ៉ាងដូច្នេះ។

យ៉ាងណាមិញ ចាំរង់ចាំមើលទាំងអស់គ្នាថា តើថ្ងៃពិសេសរបស់​អាយដល នឹងស្រស់ស្អាតដល់កម្រិតណា បើលេងសម្លៀកបំពាក់ទាំងអស់ កាត់ថ្មីទាំងអស់នោះ៕

រូបថត Pre-Wedding ឱក សុគន្ធកញ្ញា
រូបថត Pre-Wedding ឱក សុគន្ធកញ្ញា
រូបថត Pre-Wedding ឱក សុគន្ធកញ្ញា
រូបថត Pre-Wedding ឱក សុគន្ធកញ្ញា
រូបថត Pre-Wedding ឱក សុគន្ធកញ្ញា
រូបថត Pre-Wedding ឱក សុគន្ធកញ្ញា
រូបថត Pre-Wedding ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា