ថៃ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយ តារាសម្តែងស្រីPloy Chermarn និង តារាសម្តែងប្រុសDome Pakorn ពួកគេទាំងពីរធ្លាប់ជាសង្សារនឹងគ្នា។ ប៉ុន្តែទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់ ក្រោយមានបញ្ហាមិនចុះសម្រុងមួយចំនួន។

ទោះបីជាស្នេហាត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែពួកគេនៅតែមានការរាប់អាន និងមិត្តភាពល្អនឹងគ្នាជានិច្ច។ ជាក់ស្តែងកាលពីថ្ងៃទី០៧ ខែឧសភានេះ Ploy ថែមបានជួយផុសប្រម៉ូតបទថ្មីឲ្យ Domeនៅក្នុងអ៊ីនស្តារក្រាមទៀតផង។

នេះមិនមែនជាលើកទីមួយទេដែលPloy បង្ហាញពីការរាប់អានដ៏ល្អជាមួយអតីតសង្សារជាសាធារណៈ។ លើសពីនេះនាងថែមទាំងធ្លាប់ថតរូបជុំគ្នាជាមួយMetal សង្សារបច្ចុប្បន្នរបស់ Domeទៀតផង។ទៀតសោត សល់ពេលមិនយូរទៀតទេDome និងត្រូវរៀបការជាមួយ Metal ហើយអ្នកគាំទ្រសង្ឃឹមថា នឹងឃើញវត្តមានរបស់Ployចូលរួមនៅក្នុងកម្មវិធីនោះដូចគ្នា។

យ៉ាងណាមិញការរាប់អានមួយនេះបានធ្វើអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ព្រោះការរក្សាចំណងមិត្តភាពជារឿងដែលល្អប្រសើរ ជាងការដែលបែកបាក់គ្នាហើយ មើលមុខគ្នាមិនចំ៕

សូមទស្សនារូបភាពខាងក្រោម៖

Ploy Chermarn
Ploy Chermarn
Dome Pakorn
Dome Pakorn
Dome និងសង្សារបច្ចុប្បន្ន
រូបថតជុំគ្នា
រូបថតជុំគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]