ចិន៖ បន្ទាប់ពីបាត់ខ្លួនមួយរយៈព្រោះតែរឿងគេចពន្ធកាលពីឆ្នាំមុន នៅទីបំផុតតារាសម្តែងសាច់សខ្ចី Fan Bingbing បានបង្ហាញខ្លួនសាជាថ្មី ហើយនាងបានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌មួយនៅក្នុងតំបន់ភ្នំទីបេ ស្របពេលគ្នានេះដែរ នាងក៏មានជំងឺជាប់ខ្លួនផងដែរ។

រូបភាពរបស់នាងត្រូវបានចែកចាយពេញបណ្តាញសង្គមចិន ដែលបង្ហាញឱ្យដឹងថា តារាវ័យ ៣៧ឆ្នាំរូបនេះ បានចូលរួមកម្មវិធីសប្បុរសធម៌មួយ ក្រោមគម្រោង «Heart Ali» ដែលគម្រោងមួយនេះផ្តោតទៅលើការព្យាបាលក្មេងៗនៅតំបន់ភ្នំទីបេ ដែលពួកគេកំពុងតែកើតជំងឺបេះដូងពីកំណើត។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើន បាននិយាយថា ទឹកមុខរបស់អ្នកនាង Fan មើលទៅដូចជាពុំសូវល្អទាល់តែសោះ។

ក្រោយមក មិនយូរប៉ុន្មាន រូបថតរបស់នាងពាក់ខ្យល់អុកស៊ីសែនត្រូវបានបង្ហោះចូលក្នុងអ៊ីនធើណេត។ តាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នាងមានអាការចាញ់ទឹកដី ព្រោះតែទៅដល់តំបន់ភ្នំទីបេ គឺជាតំបន់ភ្នំដ៏ខ្ពស់ ហើយវាពិតជាពិបាកសម្រាប់នាង។ ដូច្នេះបានជានាងធ្លាក់ខ្លួនឈឺបែបនេះ។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមចិនជាច្រើន ក៏បានជូនពរអ្នកនាង Fan ឱ្យឆាប់ជាសះស្បាយក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕  

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]