ភ្នំពេញ៖ កាលពីពេលថ្មីនេះតារាចម្រៀងដ៏មានប្រជាប្រិយភាព លោកសេរីវឌ្ឍនះ បានបង្ហាញស្នាដៃចម្រៀងរបស់ខ្លួន ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងអត្ថន័យនិពន្ធ និងសាច់ចម្រៀង ដែលបានធ្វើឡើងយ៉ាងល្អគួរឲ្យសរសើរ។

ដោយបទនោះដែរ មានចំណងជើងថា«តណ្ហា» ដែលមានការចូលរួមសម្តែងជាមួយនឹងតារាសម្តែងប៉ុន្មានដួង ដែលសម្តែងបានយ៉ាងល្អធ្វើឲ្យអ្នកគាំទ្រ ស្រុងទៅតាមចម្រៀងតែម្តង។ អ្វីដែលកាន់តែពិសេសនោះ គឺបទចម្រៀងថ្មី ដែលច្រៀងដោយតារាចម្រៀង សម្លេងពីរោះរូបនេះ គឺជាស្នាដៃនិពន្ធផ្ទាល់ខ្លួនរបស់លោកផ្ទាល់តែម្តង ជាមួយនឹងសាច់ភ្លេងជាដើម។

តាមរយៈបទចម្រៀងមួយនេះ មិនត្រឹមតែអត្ថន័យពីរោះចាក់ដោតអារម្មណ៍ អ្នកដែលធ្លាប់មានស្នេហាត្រីកោណ តែការនិពន្ធ ក៏ដូចជាការសម្តែងMV ពិតជាល្អខ្លាំងគួរឲ្យសរសើរ។

ជាមួយគ្នានេះដែរ បទចម្រៀងនេះ ទោះទើបតែចេញយ៉ាងណាក្តី តែអ្នកគាំទ្រជាច្រើនបានសរសើរដល់តារាប្រុសរូបនេះគ្រប់គ្នា ដែលបានស្រង់យកបទចម្រៀងដែលពីរោះបែបនេះ រីឯអត្ថន័យក៏ល្អមិនចាញ់តារារៀបច្បងប៉ុន្មាននោះទេ៕

សូមទស្សានវីដេអូខាងក្រោមនេះដើម្បីជ្រាបច្បាស់៖ 

តារាចម្រៀងលោកសេរីវឌ្ឍនះ
MV ក្នុងបទ«តណ្ហា»
ំMV ក្នុងបទ«តណ្ហា»
MV ក្នុងបទ«តណ្ហា»
MV ក្នុងបទ«តណ្ហា»
MV ក្នុងបទ«តណ្ហា»
MV ក្នុងបទ«តណ្ហា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]