ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​០៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​កំពុង​បើកបរ​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្រាប់តែ​លេច​ធ្លាយ​ហ្គា​ស​ហុយផ្សែង​ទ្រលោម​។

លោក ប៉ៃ លិ​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ថា មាន​ករណី​ធ្លាយ​ហ្គា​ស​រថយន្ត​ម៉ាក Lexus470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2G-9686 អ្នកបើកបរ​ដោយ​ឈ្មោះ សុទ្ធ យុទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​សិរី​រ័​ត្ន ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

ចំពោះ​មូលហេតុ គឺ​នៅ​ពេល​បើកបរ​ស្រាប់តែ​ធ្លាយ​ធុង​ហ្គា​ស ក្រោយ​កើតហេតុ​នោះ​ក៏​មានការ​ជួយ​ពី​ប្រជាពលរដ្ឋ ត​ទឹក​ទុយោ​ឲ្យ បាញ់​រលត់​ជា​ស្ថាពរ ពុំ​បណ្តាល​ឱ្យ​មាន​ន​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ហើយ​រថយន្ត ក៏​ត្រូវ​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ផង​ដែរ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]