ហ្វីលីពីន៖ រីសត ឬ រមណីយដ្ឋាន (Resort) នៅលើកោះឯកជនដ៏ស្រស់ស្អាតមួយ ក្នុងប្រទេសហ្វីលីពីន ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើអ៊ីនធើណែត ជុំវិញនឹងសម្រស់ដ៏ទាក់ទាញ និងប្រណីតភាពដ៏ឡូយឆាត ពិសេសត្រូវបានគេដឹងថា គ្រាន់តែការជួលគេងមួយយប់ តម្លៃរហូតដល់ទៅខ្ទង់សែនដុល្លារឯណោះ។

រីសតលើកោះឯកជន Banwa Private Island

កោះដ៏ស្រស់ស្អាតមួយនេះ ឈ្មោះថា Banwa Private Island គឺជាកោះឯកជនមួយ ដែលស្ថិតនៅក្នុងប្រជុំកោះ Palawan ក្នុងប្រទេសហ្វីលីពីន និងត្រូវបានគេចាត់ទុកថា ជាតំបន់អេកូឡូស៊ីចុងក្រោយ ជាមួយនឹងទំហំផ្ទៃដី ១៥ហិចតា ដ៏ល្អអស្ចារ្យប្រៀបបីដូចឋានសួគ៌លើដី។

រីសតលើកោះឯកជន Banwa Private Island

បើផ្អែកតាមរយៈចែកចាយនូវព័ត៌មានមួយចំនួន នៅលើគេហទំព័ររីសតដ៏ស្រស់ត្រកាលនេះផ្ទាល់ បានប្រាប់ឲ្យដឹងថា វាគឺជាតំបន់ដែលទទួលបានអាកាសធាតុ ក៏ដូចជាសីតុណ្ហភាពល្អបំផុត (កម្រធ្លាក់ក្រោម ៣០អង្សាសេ។ ជាពិសេស បើនិយាយអំពីកន្លែងស្នាក់នៅវិញ គឺពិតជាប្រណីតភាពយ៉ាងអស្ចារ្យតែម្តង។

នៅលើដែនកោះឯកជននេះ មានវីឡាចំនួន៦ មានអាងហែលទឹកលក្ខណៈឯកជន ទឹកក្តៅ ទឹកត្រជាក់ មិនឲ្យទាស់ចិត្ត។ នៅទីនោះផងដែរ មានភោជនីយដ្ឋានមួយ ដែលមានបម្រើអាហារថ្មីៗស្រស់ៗ ដាំដុះនៅក្នុងតំបន់ និងចាប់ពីសមុទ្រផ្ទាល់ៗតែម្តង (សាច់ត្រីជាដើម)។ ភ្ញៀវក៏អាចធ្វើការស្ប៉ាលេងកម្សាន្តគ្មានដែនកំណត់ និងពុំត្រូវបានបូកសេវាតម្លៃបន្ថែមពីលើទៀតនោះឡើយ។

រីសតលើកោះឯកជន Banwa Private Island

បើនិយាយពីសកម្មភាពកម្សាន្ត ភ្ញៀវទេសចរក៏អាចមុជទឹក (ពាក់ឧបករណ៍អុកស៊ីសែនមើលក្រោមបាតសមុទ្រ) ហែលទឹក ជិះស្គី ឬ អូប័រ (ម៉ូតូទឹក) ជិះទូកកម្សាន្តតាមបែបធម្មជាតិ ហាត់យូហ្គា និងលេងកីឡាវាយកូនបាល់ ឬ ធែននីស (Teninis) ជាដើម។ នៅមានកន្លែងល្អៗជាច្រើនផ្សេងទៀត ដែលភ្ញៀវទេសចរអាចដើរមើលបាន នៅលើដែនកោះដ៏ស្រស់ស្អាតមួយនេះផងដែរ។

រីសតលើកោះឯកជន Banwa Private Island

ប្រសិនបើអ្នកចង់ធ្វើដំណើរមកកាន់កោះមួយនេះ មធ្យោបាយគឺតាមរយៈឧទ្ធម្ភាគចក្រ (បើកលើអាកាស) ឬតាមកប៉ាល់ទឹកក៏បាន (Seaplane ឬឧទ្ធម្ភាគចក្រមានស្លាបអាចបើកលើទឹកបាន) ដែលបើកចេញពីទីក្រុងម៉ានីលមក។ ចំពោះការជិះកប៉ាល់ទឹកសម្រាប់មនុស្ស៩នាក់ ក្នុងមួយលើ គឺត្រូវចំណាយ ៩៩០ដុល្លារអាមេរិក។ ចំណែកការជិះឧទ្ធម្ភាគចក្រវិញ សម្រាប់មនុស្ស៥នាក់ ត្រូវចំណាយ ១១ ៥៨០ដុល្លារអារមេរិក (ទាំងទៅទាំងមក)។

រីសតលើកោះឯកជន Banwa Private Island

គួរឲ្យដឹងផងដែរថា ដើម្បីចំណេញមិនចង់អស់លុយច្រើន ផ្ទះវីឡា(៦ផ្ទះ)នៅលើកោះនេះ អាចទទួលមនុស្សស្នាក់នៅបានរហូតដល់ទៅ ៤៨នាក់។ ដូច្នេះមានន័យថា អ្នកអាចប្រមូលគ្នា ឬមកលក្ខណៈជាទ័ពបាន បន្ទាប់មកចែកលុយគ្នាចេញស្មើៗគ្នា យ៉ាងអន់ណាស់ម្នាក់អស់ត្រឹមតែ ២,០៨៣ដុល្លារអាមេរិកប៉ុណ្ណោះ។ ព្រោះកោះឯកជននេះ គេគិតតែតម្លៃក្នុងមួយយប់នៃការស្នាក់នៅ និងសេវាផ្សេងៗតែប៉ុណ្ណោះ គឺ ១០០ ០០០ដុល្លារអាមេរិកក្នុងមួយយប់។ ប៉ុន្តែសម្រាប់ការស្នាក់នៅ ឬមកកម្សាន្តនៅទីនេះ ក៏ត្រូវបានគេគិតជាអប្បបរិមា ឬផ្តល់សិទ្ធិឲ្យយ៉ាងច្រើនត្រឹមតែ ៣ ទៅ ៥យប់ប៉ុណ្ណោះ គេនិងទទួលអ្នកថ្មីវិញម្តង៕

រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island
រីសតលើកោះឯកជន Banwa Private Island

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]