ថៃ៖ មនុស្សជាច្រើនរាប់ពាន់នាក់ បានចូលរួមយ៉ាងកុះករនៅក្នុងបរិវេណវត្ត Tha Mai ក្នុងខេត្តសាមុតសាខន (Samut Sakhon) កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ដើម្បីចូលរួមហូបផ្លែទុរេន ៧តោន ដែលត្រូវបានរៀបចំជាកញ្ចប់ស្រាប់ៗ ចែកជូនញ៉ាំដោយឥតគិតថ្លៃសម្រាប់ពលករ ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ។

ទិវាពលកម្មអន្តរជាតិ ថៃចែកទុរេន ៧តោន ញ៉ាំ Free

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ពិធីមួយនេះត្រូវបានរៀបចំធ្វើឡើង នៅម៉ោង៩ព្រឹក ក្នុងទីតាំងវត្ត Tha Mai ខាងលើនេះ ហើយក៏ក្នុងគោលបំណងឧទ្ទិសកុសល ឬថ្វាយគុណូបការៈដល់អតីតព្រះមហាក្សត្រថៃ King Rama IX ឬ Bhumibol Adulyadej (ទ្រង់បានយាងចូលទិវង្គត ថ្ងៃទី១៣ តុលា ឆ្នាំ២០១៦) និងសែរាជវង្សរបស់ទ្រង់ផងដែរ។

នៅក្នុងពិធីដ៏ពិសេសមួយនេះ បានធ្វើឲ្យកកស្ទះចរាចរណ៍ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ នៅខាងក្រៅវត្ត ដោយសារតែ មានការចូលរួមពីមនុស្សម្នាជាច្រើន។

ចំណែកឯ ក្រុមអ្នកស្ម័គ្រចិត្តជាច្រើនរយនាក់ ក៏ត្រូវបានគេដឹងផងដែរថា បានងើបរៀបចំតាំងពីទៀបភ្លឺ ដើម្បីត្រៀមចែកជូនផ្លែទុរេន (ខ្ចប់រួចរាល់ស្រាប់) រួមទាំងអាហារសំរ៉ន់ជាច្រើនផ្សេងទៀត ដល់អ្នកមកចូលរួមទាំងនោះ ដែលអ្នកខ្លះមកដល់តាំងពីម៉ោង ៥ព្រឹកក៏មាន។

គួរឲ្យដឹងផងដែរថា ទុរេនចំនួន៧តោននោះ ត្រូវបានយកមកពីចម្ការក្នុងខេត្ត Rayong និង Chanthaburi ហើយក្នុងនោះ ក៏មានទុរេនសាកួផ្សេងទៀត ក្នុងករណីចែកជូនមិនគ្រប់គ្រាន់ផងដែរ៕  

ទិវាពលកម្មអន្តរជាតិ ថៃចែកទុរេន ៧តោន ញ៉ាំ Free

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]