ថៃ៖ ស្ដេចថៃ ព្រះមហាក្សត្រ Maha Vajiralongkorn ដែលនឹងមាន ព្រះរាជពិធីគ្រងរាជសម្បត្តិជាផ្លូវការ នៅថ្ងៃសៅរ៏នេះ បែរជាបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានប្រកាសពី ពិធីអភិសេកជាមុនវិញ។ ព្រះមហាក្សត្រ Maha Vajiralongkorn ធ្លាប់រៀបអភិសេក​៣ដងរួចមកហើយ តែមានការលែងលះគ្នាទៅវិញ។

ព្រះរាជពិធីអភិសេកនេះ ប្រព្រឹត្តឡើង កាលពីម្សិលមិញ ដោយព្រះមហាក្សត្រ Maha Vajiralongkorn បានគ្រងក្នុងឈុតឯកសណ្ឋានពណ៌ស អមដោយម្ចាស់​ក្សត្រី ស៊ូ​ធីដា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ណា​អា​យូ​ធី​យ៉ា ​(SUTHIDA VAJIRALONGKORN NA AYUDHYA) ក្នុងឈុតសូត្រសុទ្ធពណ៌ផ្កាឈូកស្រាល បែបប្រពៃណីថៃ យ៉ាងស្រស់ស្អាត នៅឯព្រះរាជវាំងក្រុងបាងកក ផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរ ព្រះមហាក្សត្រី ស៊ូធីដា ព្រះជន្ម៤០ឆ្នាំហើយ ដែលធ្លាប់មានការងារជា នារីបម្រើលើយន្តហោះ សម្រាប់ក្រុមហ៊ុនហោះហើរ ដ៏ល្បីមួយក្នុងប្រទេសថៃ ហើយនៅឆ្នាំ ២០១៤ ត្រូវ​បាន​តែងតាំង​ ជា​មេបញ្ជាការ​រង​ នៃ​កងអង្គរក្ស​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn៕

ព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រី
ព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រី
ព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រី
ព្រះមហាក្សត្រ Maha Vajiralongkorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]