ភ្នំពេញ៖ ផាសុកភាពក្នុងការរស់នៅ គឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់យើងគ្រប់គ្នាដែលតែងតែប្រាថ្នាចង់បាន។ ដូច្នេះហើយស្របពេលដែលយើងមានភាពមមាញឹកបំផុតជាមួយនឹងការងារប្រចាំថ្ងៃក្រុមហ៊ុន សាមសុង ក៏បានអភិវឌ្ឍ និងផ្តល់ជូននូវជម្រើសទូទឹកកក Twin Cooling Plus™ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅសម្រាប់យើងទាំងអស់គ្នាផងដែរ។

ថ្ងៃនេះយើងសូមណែនាំអតិថិជនទាំងអស់ឱ្យបានស្គាល់ និងទទួលបានបទពិសោធន៍ក្នុងការរស់នៅកាន់តែងាយស្រួល ជាមួយនឹងទូទឹកកក Samsung Twin Cooling Plus™ ដែលមានជម្រើស ២ ពណ៌ គឺពណ៌ខ្មៅដ៏ស្រស់ស្អាត (ថ្មី) និងពណ៌ប្រាក់ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុតក្នុងការធ្វើឱ្យបន្លែ ផ្លែឈើ ត្រីសាច់ របស់លោកអ្នករក្សាបាននូវភាពស្រស់កាន់តែយូររហូតដល់ ៧២% ។ ដោយឡែកសម្រាប់ផ្នែកកកទៀតសោត គឺត្រូវបានរចនាឡើងដោយការពារពីការឆ្លងក្លិនមិនល្អចូលគ្នាពីផ្នែកត្រជាក់ទៅផ្នែកផ្សេងទៀតនោះទេ ព្រោះតែបច្ចេកវិទ្យា Samsung Twin Cooling Plus™ មានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators)។

ទូទឹកកក Samsung Twin Cooling Plus™

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេ ដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរ ជាមួយនឹងមុខងារ Smart Conversion ដូច្នេះលោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន ៥ មុខងារផ្សេងៗគ្នាដូចជា៖
១. កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)
២. បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)
៣. បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)
៤. ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)
៥. បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)

នៅចាំអីទៀត? សូមប្រញាប់រួសរាន់ឡើងដើម្បីសុខភាពរបស់អ្នក និងការរស់នៅប្រកបដោយភាពងាយស្រួលសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក សូមជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕

ទូទឹកកក Samsung Twin Cooling Plus™
ទូទឹកកក Samsung Twin Cooling Plus™
ទូទឹកកក Samsung Twin Cooling Plus™

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]