កាណាដា៖ សិស្សវិទ្យាល័យម្នាក់ បានធ្វើឱ្យមនុស្សម្នាមានការភ្ញាក់ផ្អើល និងច្រណែននឹងរូបលោកជាខ្លាំង ព្រោះតែលោកបានសុំតារា K-pop កញ្ញា Rosé ដែលជាសមាជិក BLACKPINK ទៅពិធីជប់លៀងរាំរែក ហើយនាងក៏បានយល់ព្រមទៅជាមួយនឹងលោក។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅក្នុងការប្រគំតន្ត្រីរបស់ក្រុម BLACKPINK ក្នុងទីក្រុងហាមីលតុន ខេត្តអូតូរីយ៉ូ ប្រទេសកាណាដា ដោយមានបុរសមហាសំណាងម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ martinsheep ហើយលោកបានសរសេរផ្ទាំងមួយ និងជូនជាកាដូដល់នាង ហើយបានអញ្ជើញនាងទៅពិធីជប់លៀងរាំរែករបស់សាលា ដែលពេលនោះលោកមិនបានរំពឹងថា នាងនឹងយល់ព្រមទៅនោះទេ ប៉ុន្តែចៃដន្យអីបែរជានាងយល់ព្រមទៅជាមួយលោកទៅវិញ។

វីដេអូដែល Rosé យល់ព្រមទៅពិធីជប់លៀងរាំរែកជាមួយនឹងកំលោះមហាសំណាងម្នាក់នេះ ត្រូវបានចែកចាយនិងល្បីពេញបណ្តាញសង្គម Twitter យកតែម្តង ហើយមនុស្សម្នាជាច្រើនសុទ្ធសឹងតែថា បុរសម្នាក់នេះពិតជាសំណាងពិតមែន។

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ពិតប្រាកដតើថា Rosé នឹងបង្ហាញខ្លួននៅក្នុងពិធីជប់លៀងរាំរែកជាមួយនឹងកំលោះម្នាក់នេះឬក៏យ៉ាងណានោះទេ។ យើងនឹងរាយការណ៍បន្ថែមទៀត នៅពេលយើងទទួលបានព័ត៌មានបន្ថែម៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Rosé សមាជិក BLACKPINK
Rosé សមាជិក BLACKPINK
Rosé សមាជិក BLACKPINK
Rosé សមាជិក BLACKPINK
បុរសមហាសំណាងដែល Rosé ព្រមទៅពិធីជប់លៀងរាំរែកជាមួយ
Rosé សមាជិក BLACKPINK
Rosé សមាជិក BLACKPINK
Rosé សមាជិក BLACKPINK
Rosé សមាជិក BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]