ខ្លាញ់ត្រី មានផ្ទុក​អាស៊ីត​អូមេហ្គា ៣ ផ្ដល់​ផលប្រយោជន៍ជាច្រើន​ដល់​សុខភាពរួមមាន​កាត់បន្ថយ​សម្ពាធឈាម ជួយភ្នែក និង​ប្រឆាំង​ការបាក់ទឹកចិត្ត​។ អ្វីកាន់តែ​ពិសេស​ គឺថ្នាំ​មាន​ជាតិ​ខ្លាញ់​ត្រីអាច​ការពារ​បេះដូង​មនុស្ស ប្រឆាំង​នឹង​ខ្យល់ពុល​បាន។

ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Fudan ​ក្រុង​សៀងហៃ ផ្ដោតសំខាន់​លើ​​ខ្លាញ់ត្រី ផ្ដល់​ប្រយោជន៍​ដល់​សរសៃ​ឈាម​បេះដូងប្រឆាំង​នឹង​ផលប៉ះពាល់​ពី​ខ្យល់ពុលក្នុង​ចំណោម​មនុស្ស​ពេញវ័យ។ ការសិក្សា​នេះ មាន​រយៈពេល ៤​ ខែ និង​មាន​និស្សិត​​សុខភាព​ល្អចំនួន ៦៥​ នាក់ ចូលរួមដោយបែងចែក​ជា ២ ក្រុម។ ក្រុមទី១ លេប​ថ្នាំ​មាន​ជាតិ​ខ្លាញ់​ត្រី​សមុទ្រ ២​ បំពង់/ថ្ងៃ ចំណែក​ក្រុមទី២ ឲ្យ​លេប​ថ្នាំ​មាន​ជាតិ​ប្រេង​គ្រាប់​ផ្កាឈូករ័ត្ន ២​ បំពង់​ដូចគ្នា។

ដើម្បី​ឲ្យ​ដូច​ការពិតអ្នកស្រាវជ្រាវបង្កើត​បរិស្ថាន​មាន​កម្រិត​ខ្យល់​ពុល PM2.5 នៅលើ​ដំបូល​អគារកណ្ដាល​សាកលវិទ្យាល័យ។ ក្រោយការសិក្សា អ្នកចូលរួម​ទាំងអស់ ទៅពិនិត្យ​សុខភាព​ទាំង​អស់គ្នា។ អ្នកស្រាវជ្រាវ កំណត់​សម្ពាធ​ឈាម និង​សុចនាករ​ជីវសាសាស្ដ្រចំនួន ១៨ ពាក់ព័ន្ធ​ជាមួយ​សុខភាព​បេះដូង ដូច​សុចនាករ​នៃ​ការរលាក កំណក​ឈាម និង​បញ្ហា​មេតាប៉ូលិស។

លទ្ធផលរកឃើញ​ថា សុចនាករ​ជីវសាស្ត្រ​ជាច្រើនក្នុង​ក្រុម​លេបថ្នាំ​មាន​ជាតិ​ប្រេង​ផ្កាឈូករ័ត្នរង​ផលប៉ះពាល់​ខ្ពស់​ទៅ​នឹង​ខ្យល់ពុល ខណៈ​ក្រុមលេប​ថ្នាំ​មាន​ជាតិ​ខ្លាញ់ត្រីរង​ផលប៉ះពាល់​តិច​ទៅ​នឹង​ខ្យល់ពុល។

នៅក្នុង​ក្រុមលេបថ្នាំ​មាន​ជាតិ​ប្រេង​ផ្កាឈូករ័ត្ន ខ្យល់ពុលបង្ក​ឲ្យមាន​កំណកឈាម ការរលាក ភាពស៊ាំ​អាំងស៊ុយលីន និង​បញ្ចេញ​អ័រម៉ូន​បង្ក​ស្ដ្រេស ដោយទាំងនេះពាក់ព័ន្ធ​ជាមួយ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង។ ចំណែក​ក្រុម​លេប​ថ្នាំ​មាន​ជាតិ​ខ្លាញ់​ត្រី ពុំមាន​អាការៈដូច្នេះ​លេចឡើង​នោះ​ទេ។ រីឯ​បញ្ហា​សម្ពាធឈាមពុំពាក់ព័ន្ធ​នឹង​ខ្យល់ពុល សម្រាប់​ទាំង ២ ក្រុម។

ការសិក្សា​នេះលើកឡើង​ថា របប​អាហារ​មាន​ជាតិខ្លាញ់ត្រី គឺមាន​ភាពងាយស្រួល និង​ជា​វិធីមាន​ប្រសិទ្ធភាពជាង​ការប្រើប្រាស់​ម៉ាស់ ឬ​ឧបករណ៍​បន្សុទ្ធ​ខ្យល់ដើម្បី​ការពារ​សុខភាព​បេះដូងប្រឆាំង​នឹង​ខ្យល់ពុល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]