ចិន៖ ពិតជាគូរច្រណែនខ្លាំងណាស់ បុគ្គលមួយចំនួនកើតមកសំណាង មានទាំងមុខមាត់ដ៏ស្រស់ស្អាត មានទាំងកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានទាំងទ្រព្យសម្បត្តិ និយាយទៅគឺជីវិតរបស់ពួកគេពោរពេញទៅដោយសេក្តីសុខ ។

ដោយយោងតាមប្រភពព័ត៌មានមួយ បានលើកយកតារាចិន៥រូប ដែលពួកគេកើតលើគំនរទ្រព្យសម្បត្តិ។ ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖  

១.Wu Zun

គ្រួសាររបស់តារាប្រុសរូបនេះជាអ្នកជំនួញ លោកនិងគ្រួសារត្រូវបានផ្លាស់ប្តូរទីលំនៅពីតៃវ៉ាន់ ទៅប្រទេសប្រុយណេ។ ចំណែកឯអ៊ុំរបស់លោកវិញក៏មិនធម្មតាដែរ គាត់ជាស្ថាបត្យករ។ លើសពីនេះទៅទៀតថែមទាំងជាប់លំដាប់លេខ១ នៅក្នុងចំណោមមហាសេដ្ឋីទាំង១០ ក្នុងប្រទេសប្រ៊ុយណេទៀតផង។  

Wu Zun

២. Wang Dalu

តួឯកប្រុសនៅក្នុងរឿង«Fall in Love at First Kiss 2019» ក្រៅពីការងារសិល្បៈ Wang Daluជាអ្នកស្នងតំណែងជំនួញដ៏ធំចំនួន២នៅតៃវ៉ាន់ ។  

Wang Dalu

៣. Crystal Liu

តារាសម្តែងស្រី Crystal Liu ឬក៏អ្នកគាំទ្រហៅនាងថា «ទេពធីតាក្នុងវិស័យសិល្បៈចិន»។ ក្រៅពីភាពស្រស់ស្អាត និងឈ្មោះល្បីល្បាញ ចំណែកឯឋានៈក្រុមគ្រូសាររបស់នាងក៏មិនធម្មតាដូចគ្នា ដោយលោកប៉ារបស់នាងជាគ្រូពេទ្យ ហើយអ្នកម៉ាក់របស់នាងជាអតីតតារាសម្តែងដ៏ល្បីមួយរូប។ 

Crystal Liu

៤. Wang Lihong

សង្ហា មានហើយថែមទាំងឆ្លាតទៀត លោក Wang Lihongបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតមកពីសាលា «Berklee College of Music»។ រីឯឋានៈគ្រួសារវិញ គឺម៉ាក់របស់លោកជានិពន្ធសៀវភៅ ដែលមានឈ្មោះល្បីមួយរូប។  

Wang Lihong

៥. William Chan

ទោះបីជាលោក William Chan កើតនៅក្នុងត្រកូលអ្នកមានទ្រព្យស្តុកស្តម្ភក៏ពិតមែន ប៉ុន្តែលោកប៉ារបស់លោកបានស្លាប់បាត់បង់ជីវិតដោយជំងឺមហារីក តាំងពីលោកនៅតូច។ ដូច្នេះការងារទាំងអស់ ត្រូវធ្លាក់មកលើម្តាយរបស់លោកជាអ្នកគ្រប់គ្រង។

William Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]