រាជធានី​ភ្នំពេញ​៖ អ្នកសិល្បៈ​សុ​ទ្ឋ​តែ​ដឹង​ថា​តារា​កំប្លែង​នាយ​ស្វិត​មាន​ប្រ​ព​ន្ឋ​ពីរ ហើយ​សព្វ​ថ្ងៃនេះ​នាយ​រស់នៅ​ជាមួយ​ប្រ​ព​ន្ឋ​ទី​២​ជាតា​រា​កំប្លែង​ដែរ ។ អាច​ខុស​ពី​ពាក្យ​ថា​ម្តាយចុង​មិន​ត្រូវ​ជាមួយ​កូនដើម ព្រោះ​ប្រពន្ធចុង​របស់​នាយ​ស្វិត ល្អជា​មួយ​កូនដើម​របស់​នាយ ហើយ​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​អាជីព​សិល្បៈ​ទៀត​ផង ។

តារា​កំប្លែង​នាយ​ស្វិត​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ព្រោះ​ស្រាប់តែ​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ ធំ​ៗ ពិសេស​កម្មវិធី​«​ពេញចិត្ត ឬ​អត់​»​របស់​ម៉ា​យ​ធី​វី ។ ក្រៅពី​នេះ​លេង​កំប្លែង​នៅ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ និង​ហង្ស​មាស ។ នាយ​ស្វិត​ក៏​ជា​អ្នក​កាត់សក់​មង្គលការ និង​ជួល​ភ្លេងសម័យ​តាម​កម្មវិធី ផ្សេង​ៗ​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាយ​ស្វិត​បាន​និយាយ​ថា​«​ដោយសារ​តែ​បាន​ទឹកចិត្ត​ប្រ​ព​ន្ឋ​ក្រោយ​គ្នា​ទូលាយ​ទើប​ខ្ញុំ​មានឱកាស​នាំ​កូនស្រី​ច្បង​វ័យ​១៦​ឆ្នាំ​ចូល​សិល្បៈ​វាយលុក​ជាមួយ​រូប​ខ្ញុំ និង​ភរិយា​ជាតា​រា​កំប្លែង​ដោយ​ទៅ​ណា​មក​ណា​សម្តែង ជុំ​ៗ​គ្នា​ដូច​ជា​ពិធីជប់លៀង​ក្នុង​មង្គលការ​ជាដើម ។ កូនស្រី​ច្បង​ដែល​ចូល​សិល្បៈ​នេះ​គេ​មាន​និស្ស័យ​ខាង​ច្រៀង​ច្រើន​ជាង ដោយ​សំឡេង​អំណោយផល​។ បើ​កំប្លែង​នៅ​មិន​ទាន់​ដឹង​ថា​បែប​ណា រង់ចាំ​មើល​បន្ត​ទៀត​។ ខ្ញុំ​អរគុណ​ភរិយា​ដែល​បាន​បើក​ចិត្ត​ទូលាយ​មានធម៌​ក្នុង​ខ្លួន ដោយ​សុខចិត្ត​ឲ្យ​កូនច្បង​របស់ខ្ញុំ​មក​រស់នៅ​ជាមួយ​ប្រឡូក​ការងារ​សិល្បៈ​ថែម​ទាំង​ទូន្មាន​ប្រៀនប្រដៅ​ឲ្យ​ធ្វើអំពើ ល្អ​ៗ​ក្នុង​សង្គម ខុស​ដាច់​ពាក្យ​ថា​ម្តាយចុង​មិនល្អ ។ អ្នក​ផ្សេង​មិនដឹង​តែ​ខ្ញុំ​ឃើញ​ស្តែង​ហើយ​ថា​ប្រ​ព​ន្ឋ​ក្រោយ​គេ​ចិត្តបាន ។

ទោះបីជា​បែប​ណា​ខ្ញុំ​មាន​តែ​ព្យាយាម​ខំ​បំពេញការងារ​សិល្បៈ​ដែល​មមាញឹក​ឲ្យ​ល្អ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ឲ្យ​ក្រុម​គ្រួ​សារបាន​កក់ក្តៅ​ជា​បន្ត​ទៀត​តាម​ការ​លះបង់ ។ ជា​ពិសេស​ខ្ញុំ​សូម​ផ្ញើ​កូនស្រី​ម្នាក់​ផង​ព្រោះ​គ្នា​បាន​ចូល​សម្តែង​ជាមួយ​លោក​ជា​ឪពុក និង​ប្រ​ព​ន្ឋ ហើយ​ព្យាយាម​កែខៃ​ចំណុច​ខ្វះខាត ធ្វើ​យ៉ាងណា​ឲ្យ​មើលទៅ​មានការ​រីក​ចម្រើន ។ បើ​មិន​ល្បី​ខ្លាំង​សុំ​ឲ្យ​តែ​សម្បូរ​ការងារ​ក្នុង​សិល្បៈ​ច្រើន​បាន​ប្រាក់​ទប់ទល់​ក្នុង​ជីវិត​រស់នៅ​ក៏​បាន »​។

រីឯ​ប្រពន្ធចុង​នាយ​ស្វិត​និយាយ​ថា ​«​យើង​មាន​និស្ស័យ​នឹង​គ្នា​ទៅ​ហើយ​ត្រូវ​ទទួលស្គាល់​ការណ៍​ពិត ហើយ​ក៏​ត្រូវ​ជួយ​យឹតយោង​គ្នា​ទៅ​វិញ​ទៅ​មក​សុ​ទ្ឋ​តែ​មនុស្ស​ដូច​គ្នា ។ បើ​យើង​ខឹង​គុំកួន​បាន​អ្វី​មក​វិញ មាន​តែ​អំពើ​ល្អ​ប៉ុណ្ណោះ​ដែល​អាច​ឈ្នះ​អ្វី​ៗ​បាន ។ អង្គុយតែ​ឈ្លោះ​គ្នា​ចំណេញ​អ្វីខ្លះ​មាន​តែ​ការ​សហការ​គ្នា​ប៉ុណ្ណោះ​​ទើប​អាច​រក​សុភមង្គល​តទៅ​បាន​»៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយស្វិត