ចូលរួមរំលែកទុក្ខផង តារាកំប្លែង នាយស្វិត បានទទួលមរណភាពហើយ

//s9.kh1.co/07/07c97121ecab188a8a31403f699580370b2eac4c.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២៤ ២ល្ងាច · ៣ ខែមុន

ដំណឹងដ៏ក្រៀមក្រំ និងសោកស្ដាយ ក្រោយពីបានជ្រាប ពីមរណភាពរបស់ តារាកំប្លែង នាយស្វិត ដែលបានលាចាកលោក ថ្មីៗនេះ។

ភ្នំពេញ៖ គឺជាដំណឹងដ៏គួរឲ្យសោកស្ដាយ បន្ទាប់ពីបានជ្រាបថា តារាកំប្លែង នាយស្វិត បានទទួលមរណភាព នៅថ្ងៃទី ២៧​ ខែមករា ដោយជំងឺ បន្ទាប់ពីលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ អស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយស្វិត
នាយស្វិត

ក្នុងនោះដែរ តាមរយៈ គណនី តារាកំប្លែង នាយខ្ចៅ បានផ្សព្វផ្សាយដំណឹងមរណភាពដ៏ក្រៀមក្រំរបស់ តារាកំប្លែង នាយស្វិត​ នៅបណ្ដញសង្គម អមជាមួយនឹងសារភ្ជាប់រូបភាពតារាកំប្លែងរូបនេះថា «លឿន​ពេក​ហើយ​លោកគ្រូ​ស្វិត ជីវិត​មនុស្ស​ខ្លី​ណាស់​លោក​អើយ សូម​ដួងវិញ្ញាណ​ខន្ធ​លោកគ្រូ​ទៅ​កើត​ទីឋាន​សុគតិភព​ផង​ចុះ​។»

នាយស្វិត
នាយស្វិត

ក្រោយពីបានឃើញបែបនេះ ទស្សនិកជនជាច្រើន ក៏បានបង្ហាញនូវក្ដីសោកស្ដាយ ចូលរួមរំលែកទុក្ខ ទៅដល់ក្រុមគ្រួសារតារាកំប្លែងរូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ហើយក៏សូមឲ្យដួងវិញ្ញាណ​ខន្ធ​លោក ទៅ​ទីឋាន​សុគតិភព​ ផងដែរ៕

ប្រភព៖ កោះសន្តិភាព

សូមទស្សនារូបភាពខាងក្រោម៖ 

នាយស្វិត
នាយស្វិត
នាយស្វិត
នាយស្វិត
នាយស្វិត
នាយស្វិត
នាយស្វិត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T