ភ្នំពេញ៖ គឺជាដំណឹងដ៏គួរឲ្យសោកស្ដាយ បន្ទាប់ពីបានជ្រាបថា តារាកំប្លែង នាយស្វិត បានទទួលមរណភាព នៅថ្ងៃទី ២៧ ខែមករា ដោយជំងឺ បន្ទាប់ពីលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ អស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ តាមរយៈ គណនី តារាកំប្លែង នាយខ្ចៅ បានផ្សព្វផ្សាយដំណឹងមរណភាពដ៏ក្រៀមក្រំរបស់ តារាកំប្លែង នាយស្វិត នៅបណ្ដញសង្គម អមជាមួយនឹងសារភ្ជាប់រូបភាពតារាកំប្លែងរូបនេះថា «លឿនពេកហើយលោកគ្រូស្វិត ជីវិតមនុស្សខ្លីណាស់លោកអើយ សូមដួងវិញ្ញាណខន្ធលោកគ្រូទៅកើតទីឋានសុគតិភពផងចុះ។»

ក្រោយពីបានឃើញបែបនេះ ទស្សនិកជនជាច្រើន ក៏បានបង្ហាញនូវក្ដីសោកស្ដាយ ចូលរួមរំលែកទុក្ខ ទៅដល់ក្រុមគ្រួសារតារាកំប្លែងរូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ហើយក៏សូមឲ្យដួងវិញ្ញាណខន្ធលោក ទៅទីឋានសុគតិភព ផងដែរ៕
ប្រភព៖ កោះសន្តិភាព
សូមទស្សនារូបភាពខាងក្រោម៖


