ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀង លោក ម៉ម សំនៀង បានចេញ បទចម្រៀង «ស្ទឹងស្នេហ៍ » ជាផ្លូវការលើបណ្ដាញសង្គម របស់ខ្លួន ដែលធ្វើឲ្យហ្វេនភាគច្រើន មានការចាប់អារម្មណ៍ខ្លាំង។

ចំពោះបទចម្រៀងមួយបទនេះដែរ ជាស្នាដៃនិពន្ធថ្មី របស់លោក ត្រូវបាននិពន្ធឡើង នៅក្នុងអំឡុង ខែមេសាឆ្នាំ២០១៩  ជាពិសេស លោកបានដាក់មនោសញ្ចេតនាខ្លាំងពិតជាពីរោះមិនធម្មតា ហ្វេនស្តាប់ហើយ ស្ទើរតែព្រឺសម្បុរទៅតាមបទចម្រៀង។ មិនតែប៉ុណ្ណោះ ក៏មានការអ្នកចុច​ Like និងស៊ែរ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក ម៉ម សំនៀង មានឈាមជ័រអ្នកសិល្បៈ ព្រោះតែមានម្ដាយជាតារាចម្រៀងជើងចាស់ និងឪពុកជាតន្ត្រីករ ដូច្នេះហើយទើបធ្វើឲ្យរូបលោក និងប្អូនប្រុសរបស់លោក ក៏មានដុងសិល្បៈខ្លាំងយ៉ាងដូច្នេះ៕

ខាងក្រោមនេះ ជាបទថ្មី របស់លោក ម៉ម សំនៀង ទាំងអស់គ្នា៖  

ម៉ម សំនៀង
ម៉ម សំនៀង
ម៉ម សំនៀង
ម៉ម សំនៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]