បរទេស៖ ពួកយើងត្រូវតែរួមគ្នាធ្វើអ្វីមួយ បើមិនដូច្នេះទេសត្វស្វាក្រហមពូជ Orangutan ច្បាស់ជាផុតពូជនៅនៅថ្ងៃអនាគតជាក់ជាពុំខាន។

យោងតាមលោក Alan Knight ប្រធានប្រតិបត្តិនៃអង្គការសង្គ្រោះសត្វព្រៃអន្តរជាតិ បានព្រមានថា សត្វស្វាក្រហមពូជ Orangutan នាពេលបច្ចុប្បន្ននេះ កំពុងតែស្ថិតក្រោមការគំរាមកំហែងនិងជិតផុតពូជហើយ។ 

ស្វាក្រហមពូជ Orangutan

«ប្រសិនបើការបំផ្លិចបំផ្លាញព្រៃឈើនៅតែបន្តទៀត អីចឹងខ្ញុំគ្មានសង្ឃឹមថាពូជស្វា Orangutan អាចនៅមានជីវិតរស់នៅក្នុងព្រៃបានទៀតទេ។» (សម្តីរបស់លោក Alan)

លោកបានព្យាករណ៍ថាស្វាក្រហមពូជ Orangutan នឹងផុតពូជអស់ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។

«ខ្ញុំគិតថាប្រហែលជា ១០ឆ្នាំទៀត វានឹងផុតពូជអស់ហើយ ប្រសិនបើមិនបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញព្រៃឈើបែបនេះទៀត។ ហើយវាអាចនឹងផុតពូជមុនហ្នឹងទៀតក៏ថាបានដែរ បើយើងមិនមានវិធានការដោះស្រាយបញ្ហានេះឱ្យបានឆាប់។» (សម្តីរបស់លោក Alan) 

គួរឱ្យដឹងផងដែរថា សត្វស្វាក្រហមពូជ Orangutan កំពុងស្ថិតនៅក្នុងបញ្ជីសត្វព្រៃ ដែលជិតផុតពូជ ដែលក្នុងនោះក៏រួមមាន សត្វខ្លាម៉ាឡាយ៉ាន រមាសស៊ូម៉ាត្រា ពង្រូលម៉ាឡាយ៉ាន និងសត្វព្រៃកម្រដទៃទៀត។

ស្វាក្រហមពូជ Orangutan

តើអ្នកណាជាអ្នកទទួលខុសត្រូវ និងគួរតែស្តីបន្ទាសនោះ? ច្បាស់ជាមនុស្សលោកយើងហើយ!

យោងតាមរបាយការណ៍របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)បានបង្ហាញថា៖

«ព្រៃឈើដែលជាទីជម្រករបស់សត្វស្វាក្រហមពូជ Orangutan កំពុងតែរស់នៅនោះ ត្រូវបានពួកមនុស្សឈូសឆាយ ប្រែក្លាយទៅជាចម្ការដូងប្រេង ចម្ការកៅស៊ូអស់ហើយ ហើយពួកវាមួយចំនួនក៏ត្រូវបានពួកមនុស្សសម្លាប់ចោលដែរ។»

«ស្វាក្រហមពូជ Orangutan ត្រូវបានមនុស្សប្រមាញ់ សម្លាប់ និងបណ្តេញចេញពីទីជម្រកយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ មិនយូរទេ ពួកវាច្បាស់ជាផុតពូជអស់ ហើយយើងក៏មិនអាចស្រោចស្រង់វាបានដែរ។»

ស្វាក្រហមពូជ Orangutan

ដូច្នេះប្រសិនយើងនៅតែបន្តបំផ្លិចបំផ្លាញព្រៃឈើទៀត សត្វស្វាក្រហមពូជ Orangutan នឹងមិនមាននៅលើលោកនេះទៀតទេ ហើយវាគ្រាន់តែជាចំណែកមួយនៃប្រវត្តិសាស្រ្ត ដែលពួកវាធ្លាប់មាននៅលើលោកនេះតែប៉ុណ្ណោះ។

ហេតុដូចនេះ យើងទាំងអស់គ្នាគួរតែរួមគ្នាថែរក្សានិងការពារព្រៃឈើដើម្បីធានាថា ស្វាក្រហមពូជ Orangutan នេះអាចនៅមាននៅលើលោកនេះ ហើយអាចបន្តឱ្យក្មេងជំនាន់ក្រោយបានមើលឃើញពួកវាទៀត៕ 

ស្វាក្រហមពូជ Orangutan
ស្វាក្រហមពូជ Orangutan
ស្វាក្រហមពូជ Orangutan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]