អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona បានឈ្នះពាន La Liga រដូវកាល ២០១៨/១៩ កាលពីយប់មិញនេះ ហើយក៏ជាពាន La Liga ជាលើកទី២៦ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ។ ជ័យជម្នះទល់នឹង Levante កាលពីយប់មិញនេះ បាននាំ ៣ពិន្ទុបន្ថែមទៀតសម្រាប់ Barcelona និងវ៉ាដាច់ក្រុមលេខ ២ At.Madrid លើកពាន La Liga តែម្តង។

ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona
ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona
ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona

យ៉ាងណាមិញ ជ័យជម្នះដ៏សំខាន់សម្រាប់ការលើកពាន La Liga នេះ កើតឡើងក្រោយពីការប្តូរចូលរបស់ប្រធានក្រុម Lionel Messi នៅនាទីទី៤៦ និងគ្រាប់បាល់របស់គេនៅនាទីទី៦២ នាំឱ្យការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ១-០។ គួរបញ្ជាក់ផងដែរថា ការលើកពាន La Liga កាលពីយប់មិញនេះ ក៏ជាការឈ្នះពាន La Liga ទី១០ផងដែរសម្រាប់ Messi ជាមួយក្លិប Barcelona។

ក្លិបបាល់ទាត់ FC Barcelona នៅមានភារកិច្ចជាច្រើនទៀតដែលត្រូវបន្ត ដោយត្រូវប្រជែងពាន Champions League ទល់នឹង Liverpool នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងត្រៀមប៉ះក្រុម Valancia នៅវគ្គផ្តាច់ព្រ័ត្រ Copa Del Rey ផងដែរ៕

សូមទស្សនារូបភាព និងវីដេអូនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona នៅខាងក្រោម៖ 

ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona
ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona
ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona
ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona
ទិដ្ឋភាពនៃការឈ្នះពាន La Liga លើកទី២៦ របស់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]