ថៃ៖ សម្រាប់តារាចម្រៀងស្រី អែនជី អាចនិយាយបានថា អ្នកនាង នឹងលែងត្រឡប់ទៅកាន់វិស័យសិល្បៈបន្តទៀតហើយ ដោយសារតែបច្ចុប្បន្ន អ្នកនាង ពង្រឹងមុខជំនួញរបស់នាង កាន់តែធំៗ ដូច្នេះអ្វីដែលហ្វេន រំពឹងទុកនោះ ថានាងនឹងឡើងមកច្រៀងជាថ្មី មិនអាចក្លាយជារូបរាង។

ងាកមើលគ្រួសាររបស់តារាស្រីរូបនេះវិញ តាំងពីអ្នកនាង បានរៀបការជាមួយនឹងស្វាមី គេសង្កេតឃើញថា ពួកគេ តែងតែ មានភាពផ្អែមល្ហែម និងស្រលាញ់គ្នា មិនចាញ់ កាលនៅជាក្រមុំ កម្លោះនោះទេ។

មិនតែ​ប៉ុណ្ណោះ សូម្បីតែទំនាក់ទំនងជាមួយនឹងខាងសាច់ថ្លៃ គឺពិតជាល្អខ្លាំងណាស់ ដែលមិនថា ទាំងម្តាយក្មេក ឬបងថ្លៃ សុទ្ធតែពេញចិត្ត និងចាត់ទុកនាង ដូចជាបងប្អូនបង្កើតយ៉ាងដូច្នោះដែរ។

ដោយកាលពីថ្មីៗនេះដែរ ក្រុមគ្រួសារសាច់ថ្លៃ របស់អែនជី បានធ្វើដំណើរទៅលេងកម្សាន្តនៅថៃ ហើយរហូតមកទល់ពេលនេះ គឺពួកគេ កំពុងតែសប្បាយរីករាយ នៅទីនោះដដែល។ ជាពិសេស អ្នកនាង អែនជី បានបង្ហាញក្តីស្រលាញ់ និងភាពស្និទ្ធស្នាល ទៅកាន់សាច់ថ្លៃយ៉ាងមានក្តីសុខ និងមានសុភមង្គល។

នេះហើយនូវអ្វីដែល មនុស្សស្រីផ្សេងៗចង់បាន ដែលមានក្រុមគ្រួសារខាងស្វាមី ស្រលាញ់ ពេញចិត្ត៕

អែនជី
អែនជី និងស្វាមី
អែនជី និងស្វាមី
អែនជី និងក្រុមគ្រួសារសាច់ថ្លៃ
អែនជី និងស្វាមី
អែនជី និងក្រុមគ្រួសារសាច់ថ្លៃ
អែនជី និងក្រុមគ្រួសារសាច់ថ្លៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង