កូរ៉េខាងត្បូង៖ ក្រោយពីបញ្ជូនលោក Park Yoochun ទៅដល់ប៉ុស្តិ៍ប៉ូលីស ដើម្បីស្រាយបំភ្លឺបញ្ហារបស់ខ្លួនមក នៅក្នុងថ្ងៃនេះដែរ មេធាវីដែលជាអ្នកការពារក្តី របស់លោក បានចេញមុខអះអាងថា Yoochun មិនបានប្រើប្រាស់ថ្នាំញៀនអ្វីនោះទេ។

ក្នុងនោះដែរ មេធាវីរូបនោះបាននិយាយថា៖ “ពួកយើងមិនអាចបដិសេធលទ្ធផលនៃការធ្វើតេសរបស់ប៉ូលីសបានទេ។ ប៉ុន្តែជំហរបស់លោក Park Yoochun ដែលថាខ្លួនមិនបានប្រើប្រាស់ថ្នាំញៀន គឺមិនផ្លាស់ប្តូរនោះឡើយ”

បន្ថែមពីនេះ មេធាវីរបស់ Yoochun បាននិយាយលម្អិតទៀតថា នៅពេលនេះពួកគេកំពុងតែពិនិត្យឡើងវិញ អំពីមូលហេតុដែលធ្វើឲ្យការពិនិត្យមកលើ Yoochun ឃើញសារធាតុញៀន និងមូលហេតុដែលសារធាតុញៀននេះ ជ្រាបចូលក្នុងខ្លួនរបស់លោក។ មេធាវីរបស់ Yoochun បាននិយាយបែបនេះថា៖ “ពួកយើងមិនមានពេលច្រើនមុនពេលការស៊ើបអង្កេតនោះទេ ប៉ុន្តែយើងកំពុងស្វែងរកអំពីបញ្ហា ដែលសារធាតុញៀន Philopon ជ្រាបចូលទៅក្នុងខ្លួន Yoochun ដែលត្រូវពិនិត្យឃើញដោយខាងផ្នែកធ្វើតេស្តសារធាតុញៀន ទាំងដែលលោកមិនបានប្រើប្រាស់វាទាល់តែសោះ”

យ៉ាងណាក្តី ភ្នាក់ងារប៉ូលីស Gyeonggi បានចេញដីកាចាប់ខ្លួនលោក Yoochun បាត់ទៅហើយ ក្រោយពីពិនិត្យឃើញថារូបលោកប្រើប្រាស់ថ្នាំញៀន បើទោះជាលោកបដិសេធក៏ដោយ។ ម៉្យាងវិញទៀត ផលិតកម្មរបស់លោក Yoochun វិញក៏សម្រេចបញ្ចប់កុងត្រាពាក់កណ្តាលទី និងពេលនេះលោកកំពុងត្រូវរង់ចាំការស៊ើបអង្កេតបន្ថែមនៅថ្ងៃស្អែកនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Park Yoochon
Park Yoochon
Park Yoochon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]